ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​រោគ​សញ្ញា​ឈឺធ្មេញ អាច​បង្ក​រោ.គ​គ្រោះថ្នា.ក់​ដល់​ជីវិត​!

3 ម៉ោង មុន

នៅ​ពេល​លោក​អ្នកមាន ការ​ឈឺធ្មេញ ដោយ​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឱ្យ​មាន​អាកា​រៈ​ដូច​ជា​៖ ហើម​មុខ​, លឹប​ភ្នែក ឬ ហើម​នៅ​តំបន់​ក្រោម​ឆ្អឹងថ្គាម​-​ចង្កា និង តំបន់​សៀតផ្កា…

នៅ​ពេល​លោក​អ្នកមាន ការ​ឈឺធ្មេញ ដោយ​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឱ្យ​មាន​អាកា​រៈ​ដូច​ជា​៖ ហើម​មុខ​, លឹប​ភ្នែក ឬ ហើម​នៅ​តំបន់​ក្រោម​ឆ្អឹងថ្គាម​-​ចង្កា និង តំបន់​សៀតផ្កា ហើយ​បង្ក​ឱ្យ​មាន ការ​ពិបាក​ក្នុង​ការ​លេប​ចំណីអាហារ​, ការ​លេបទឹកមាត់ និង ការ​ដកដង្ហើម​—​នេះ​គឺជា​សញ្ញា​អាសន្ន​!

សូម​ប្រញាប់ មក​ជួប ទន្ត​បណ្ឌិត​ជំនាញ ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​អ្នក ឬ​មក​កាន់ **​ផ្នែក​វះកាត់​មុខមាត់​-​ឆ្អឹងថ្គាម និង ជំងឺ​មាត់​ធ្មេញ​។ ករណី​បែប​នេះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាយុជីវិត (​ស្លាប់​) បាន​គ្រប់ពេល ប្រសិនបើ​មិន​ទទួល​ការ *​ព្យាបាល​បាន​ត្រឹមត្រូវ​*​។

១) មូលហេតុ​ធំ​ៗ និង​សំខាន់​ៗ នៃ​ការ​បង្ក​រោគ
ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​នេះ​អាច​កើត​ចេញពី​៖

ការ​បង្ក​រោគ​ពី​ចុង​ឫសធ្មេញ​ស្រួច​ស្រាវ​: បណ្ដាល​មក​ពី ការ​ងាប់​បណ្ដូល​ធ្មេញ ឬ ការ​ព្យាបាល​រន្ធ​ឫសធ្មេញ​មិន​បាន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស​។
ជំងឺ​រលាក​ជាលិកា​ជុំវិញ​ធ្មេញ​: ដែល​បង្ក​ជា ដំបៅ​ខ្ទុះ​។
ការ​រលាក​សាច់​អញ្ចាញ​: ដែល​គ្រប​ពីលើ ធ្មេញ​ថ្គាមទាល់​ដែល​ដុះ​កប់ និង​មិន​អាច​ដុស​សម្អាត​បាន​ដល់​។

ការ​ប្រើប្រាស់​ឧបករណ៍​មិន​ស្អាត​: (​មិន​បាន​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ​) ក្នុង​ការ​ព្យាបាល​ជំងឺ​មាត់​-​ធ្មេញ​។
ជំងឺ Systemic ផ្សេង​ៗ​ទៀត​: (​ដូច​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​) ក៏​ជា​កត្តា​បង្ក​ដែល​អាច ជំរុញ​បន្ថែម​នូវ​ការ​វិវត្តន៍​នៃ​ការ​ឆ្លង​រោគ ផង​ដែរ​។

២) កត្តា​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត
ប្រសិនបើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ មេរោគ (Bacteria) ដែល​បង្ក​ឲ្យ​មានការ​ករ​ខ្ទុះ​អាច រីក​រាលដាល ពី​តំបន់​ធ្មេញ ទៅ​កាន់​តំបន់​ផ្សេង​ៗ​ទៀត​ដូច​ជា​៖

ផ្នែក​ធ្មេញ​ខាងលើ​: នាំ​ឲ្យ ហើម​មុខ​ជុំវិញ​ភ្នែក រួច​ឆ្លង​ចូល​ទៅ​តំបន់ ស៊ី​នី​ស​កាវែន​ណឺ (Cavernous Sinus) ធ្វើ​ឱ្យ ខូច​របប​គំហើញ​នៃ​ភ្នែក និង​អាច​ឈាន​ដល់​ការ បាត់បង់​ភ្នែក (​ពិការ​ភ្នែក​)​។
ផ្នែក​ធ្មេញ​ខាងក្រោម​: នាំ​ឲ្យ ហើម​តំបន់​ក្រោម​ចង្កា និង តំបន់​ឆ្អឹងថ្គាម​ក្រោម (​ធ្វើ​ឲ្យ​ពិបាក​លេបទឹកមាត់ និង ស្ទះផ្លូវ​ដង្ហើម​—​ដែល​ជា​គ្រោះថ្នាក់​បំផុត​) ហើយ​អាច​រីក​រាលដាល​ដល់ តំបន់​ទ្រូង (Mediastinum), សួត និង​អាច រលាក​ស្រោម​បេះដូង (Infective Endocarditis)​។
ការ​ឆ្លង​មេរោគ​ក្នុង​ឈាម (Septicemia): មេរោគ​អាច ចូល​ទៅ​ក្នុង​ឈាម​ដោយ​ផ្ទាល់ និង​បង្ករ​ជា ផល​គំរាមកំហែង​ដល់​ជីវិត​៕

(​ប្រភព​៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ