ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​”ក្រុងច្បារមន” ខេត្តកំពង់ស្ពឺ ក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ​

9 ម៉ោង មុន

​ ​ខេត្តកំពង់ស្ពឺ​៖ ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយមានការទទួលស្គាល់ ពីក្រសួងទេសទេសចរណ៍ និងអង្គការសុខភាពពិភពលោក។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា…

​ខេត្តកំពង់ស្ពឺ​៖ ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយមានការទទួលស្គាល់ ពីក្រសួងទេសទេសចរណ៍ និងអង្គការសុខភាពពិភពលោក។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ក្រុងច្បារមន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីក្រសួងទេសចរណ៍ ដែលបានខិតខំជំរុញការងារទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅក្រុងច្បារមនព្រមទាំងបានរៀបចំកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារី រួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យវាយតម្លៃជាក់ស្ដែង លើការអនុវត្តគោលការណ៍ណែនាំ ស្ដីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាពេលកន្លងមករហូតទទួលបានការគាំទ្រ ពីក្រសួងទេសទេសចរណ៍ និងអង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រកាសទទួលស្គាល់ក្រុងច្បារមន ជាទីក្រុងទេសចរគ្មានផ្សែងបារីនាពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា លទ្ធផលទាំងនេះបានមកពីការចូលរួមខិតខំប្រឹងប្រែង យ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ អាជីវករ នៃសេវាកម្មផ្សេងៗ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» និង «នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍» ហើយដោយក្នុងនោះមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន អាជីវករ លោកគ្រូ-អ្នកគូ្រ សិស្សានុសិស្ស បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ