ខេត្តបាត់ដំបង ៖ ទំនងដោយសារតែឥទ្ធិពលថ្មញៀនដល់កំរិត ទើបធ្វើឲ្យបុរសម្នាក់បាត់បង់ស្មារតីរហូតទាញកាំបិតអារ.កធ្វើអត្តឃាតខ្លួនឯងស្លាប់យ៉ាងរន្ធត់ជោគជាំទៅដោយឈាម កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៩ ខែកញ្ញា ស្ថិតនៅចំណុចភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉េង ធូ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅកន្លែងកើតខាងលើ ។ ជននេះ មានប្រវត្តិប្រើប្រាស់ថ្នាំញៀនលើសលប់ ស្ទើរបាត់បង់ស្មារតីទៅហើយ ។
សមត្ថកិច្ចមិនបានលម្អិតអំពីមូលហេតុដំបូង ដែលនាំឲ្យជននេះធ្វើអត្តឃាតខ្លួនដោយប្រើកាំបិតអារ.កនោះទេ។ គេគ្រាន់តែដឹងថា ជននេះបែកថ្នាំដល់កំរិត ស្រាប់តែយកកាំបិត
អារ.កបញ្ចប់ជីវិតខ្លួនតែម្ដង ។ សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីសាកសួរ និងពិនិត្យពីស្ថានភាពសាកសព ។
លោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌបានប្រាប់ថា បុរសខាងលើ បានអារកធ្វើអត្តឃាត ព្រោះបាត់បង់ស្មារតីដោយសារថ្នាំញៀន ។ នេះបើតាមមន្ត្រីមូលដ្ឋានបានរាយការណ៍ ។ លោកបញ្ជាក់ថា មន្ត្រីមូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗ ក្រោយទទូលបានដំណឹងនេះ តែជនរងគ្រោះបានដេកដួលស្លាប់បាត់ទៅហើយ ។ ប៉ុន្តែក្រោយធ្វើការពិនិត្យ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ