ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​និង​ថៃ​ពិភាក្សា​ពី​ការ​បើក​ច្រកព្រំដែន​តាម​សំណូមពរ​របស់​ជប៉ុន

2 ម៉ោង មុន
  • ភ្នំពេញ

ការ​ស្វែងរក​វិធានការ​ជាក់ស្តែង​ ដើម្បី​វិល​ទៅ​រក​ភាពប្រក្រតី​ភាព​នៅ​តាម​ព្រំដែន​តាម​សំណូមពរ​របស់​ជប៉ុន គឺជា​របៀបវារៈ​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​១​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា​និង​ថៃ​នៅ​ខេត្តកោះកុង ​ព្រឹក​ថ្ងៃ​ទី ១០ ខែកញ្ញា ​នេះ ។ លោក ទៀ…

ការ​ស្វែងរក​វិធានការ​ជាក់ស្តែង​ ដើម្បី​វិល​ទៅ​រក​ភាពប្រក្រតី​ភាព​នៅ​តាម​ព្រំដែន​តាម​សំណូមពរ​របស់​ជប៉ុន គឺជា​របៀបវារៈ​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​១​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា​និង​ថៃ​នៅ​ខេត្តកោះកុង ​ព្រឹក​ថ្ងៃ​ទី ១០ ខែកញ្ញា ​នេះ ។

លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​​បាន​លើក​ឡើង​ បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ​ព្រឹក​មិ​ញ​នេះ គឺ​អង្គប្រជុំ​ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​ភាព​ចាំបាច់​ក្នុង​ការ​ស្វែង​រក​វិធានការ​ជាក់ស្តែង ដើម្បី​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ ក្នុង​នោះ​ ក៏​បាន​ពិនិត្យ​លើ​សំណូមពរ​របស់​ជប៉ុន ដែល​មាន​បំណង​ឲ្យ​ប្រទេស​ទាំងពីរ​ពិចារណា​​លើ​ការ​បើក​ច្រកព្រំដែន​មួយ​ចំនួន សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ចាំបាច់ ដើម្បី​ធានា​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ។

ជា​ការ​ពិត ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ជប៉ុន​ពិត​បាន​បញ្ជូន​មន្ត្រី​មក​ពិភាក្សា​ជាមួយនឹង​មេដឹកនាំ​កម្ពុជា លើ​បញ្ហា​នេះ​ដែរ ហើយ​គេ​ជឿ​ថា ជប៉ុន​ក៏​បាន​បញ្ជូន​មន្ត្រី​ទៅ​ខាង​ភាគី​ថៃ​ដែរ ពីព្រោះ​តែ​រោងចក្រ​ជប៉ុន​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ គឺ​មាន​ខ្សែ​ច្រវាក់​ផលិតកម្ម​ពាក់ព័ន្ធ​គ្នា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ