ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានាំចេញកសិផល១០០មុខ ក្នុងតម្លៃជាង ៣៦០០លានដុល្លារ

4 ម៉ោង មុន

ផលិតផល​កសិកម្ម​ដែល​កសិករ​ កម្ពុជា អាច​ផលិត​បាន និង​នាំ​ចេញ​នៅ​ក្នុង​រយៈពេល​៨​ខែ​នៃ​ឆ្នាំ​២០២៥ គឺ​មាន​១០០​មុខ ដោយ​គិត​ជា​ទឹកប្រាក់​សរុប​បាន​៣,៦២ពាន់​លាន​ដុល្លារ ។ តាម​ស្ថិតិ​ដែល​ទទួល​បាន​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

ផលិតផល​កសិកម្ម​ដែល​កសិករ​ កម្ពុជា អាច​ផលិត​បាន និង​នាំ​ចេញ​នៅ​ក្នុង​រយៈពេល​៨​ខែ​នៃ​ឆ្នាំ​២០២៥ គឺ​មាន​១០០​មុខ ដោយ​គិត​ជា​ទឹកប្រាក់​សរុប​បាន​៣,៦២ពាន់​លាន​ដុល្លារ ។

រូបតំណាងដោយ AI

តាម​ស្ថិតិ​ដែល​ទទួល​បាន​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ផលិតផល​កសិកម្ម​ដែល​កសិករ​ផលិត ហើយ​នាំ​ចេញ​បានគឺ​មាន​១០០​មុខ​មែន ប៉ុន្តែ​បរិមាណ​ច្រើន​បំផុត គឺ​មាន​តែ​ស្រូវ អង្ករ ដំឡូង​មី ទេ​ដែល​ច្រើន ។

ក្រៅពី​នោះ គឺ​មាន​ដំឡូង​មី​ស្រស់ ចំណិត​ដំឡូង​មី​ក្រៀម គ្រាប់ស្វាយចន្ទី ផ្លែស្វាយ​ស្រស់ ផ្លែ​ចេក​ស្រស់ គ្រាប់ពោត ផ្លែ​មាន​ស្រស់ ជាដើម ។

រូបតំណាងដោយ AI

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ស្រូវ​កម្ពុជា​នាំ​ចេញ​បាន​៤,៨៤​លាន​តោន អង្ករ​បាន​៤៩​ម៉ឺន​តោន ដំឡូង​មី​ស្រស់​បាន​១,៩៥ លាន​តោន ចំណិត​ដំឡូង​មី​ក្រៀម បាន​១,៣៥​លាន​តោន គ្រាប់ស្វាយចន្ទី​បាន​ជាង​៦១​ម៉ឺន​តោន ផ្លែស្វាយ​ស្រស់ បាន​ជាង​១៨​ម៉ឺន​តោន ផ្លែ​ចែក​ស្រស់​បាន​២១​ម៉ឺន​តោន គ្រាប់ពោត​បាន​១៤​ម៉ឺន​តោន ផ្លែ​មៀន​ស្រស់​បាន​ជាង​២​ម៉ឺន​តោន ហើយ​ផលិតផល​ដំណាំ​៩១​មុខ​ទៀត គឺ​មាន​សរុប ជាង​៥៥​ម៉ឺន​តោន​៕

រូបតំណាងដោយ AI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ