ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ម្នាក់ និង​ម្នាក់​ទៀត​របួ.ស​ធ្ងន់ ក្នុងគ្រោះថ្នា.ក់រវាងឡានព្រូស​​បុ.ក​រះ​ម៉ូតូ​២​គ្រឿង​

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​កម្មករ​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល ខណៈ​ជិះ​ម៉ូតូ​មក​ធ្វើ​ការងារ ត្រូវ​បាន​រថយន្ត​ម៉ាកព្រូស បើកបរ​​ក្នុង​ល្បឿន​លឿន​រ៉េចង្កូត​បុក​ម៉ូតូទាំង២គ្រឿង​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣០…

ខេត្តកំពង់ស្ពឺ​៖ កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​កម្មករ​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល ខណៈ​ជិះ​ម៉ូតូ​មក​ធ្វើ​ការងារ ត្រូវ​បាន​រថយន្ត​ម៉ាកព្រូស បើកបរ​​ក្នុង​ល្បឿន​លឿន​រ៉េចង្កូត​បុក​ម៉ូតូទាំង២គ្រឿង​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ។

ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៤១ ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ​២៧ ទៅ​លេខ​២៨ ស្ថិត​នៅ​ក្នុងភូមិ​ថ្ម​សរ ឃុំ​ស្នំ​ក្រ​ពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ចរាចរណ៍​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា ភាគីខាង​​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស​ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2BK-1645 បើកបរ​ដោយ​ឈ្មោះ ង៉ែត សូ​ ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​មួយ​គុ​ម្ភ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ​ចំណែក​ភាគីខាងម៉ូតូ​ទាំង២គ្រឿងរួមមាន ទី​១-ម៉ូតូ​​ម៉ាក​ហុងដា​ ធុនសេ​១២៥​ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​បាត់ដំបង​ 1R-1632 បេ​ី​កបរ​ដោយ​ឈ្មោះ សាយ ពិសី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ រោងចក្រ រស់នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​កក់ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ (​ពាក់មួក​សុវត្ថិភាព​រង​របួស​ធ្ងន់ធ្ងរ​) និងទី​២-ម៉ូតូ​ម៉ាក​ហុងដា ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 1CU-0837 បើកបរ​ដោយ​ឈ្មោះ ផុ​ន ភូ​ណាំ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​សំរោង ឃុំ​ស្នំ​ក្រ​ពេ​ី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​(ជនរងគ្រោះមាន​ពាក់មួក​សុវត្ថិភាព និង​​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កេ​ី​ត​ហេតុតែ​ម្តង​) ។

នគរបាល​ចរាចរណ៍​ស្រុក​គងពិសី​បាន​​ឱ្យ​ដឹងបន្ត​​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ គ្រឿង​ម៉ាក​ព្រូស​ ពណ៌​ក្រហម បាន​បើកបរ​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាង​ជេ​ី​ង​ទៅ​ទិស​ខាងត្បូង លុះ​ពេល​បើកបរ​ដល់​ចំណុច​កើតហេតុ​ខាង​លេ​ី ក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ដែល​ម៉ូតូ​ទាំង​ពីរ​គ្រឿង បាន​បើ​កបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាង​ជើង បញ្ច្រាសទិស​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​តែម្តង​ ។

នគរបាល​ចរាចរណ៍​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា​ ក្នុង​ករណី​រថយន្ត​បុក​រះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ខាងលើ​នេះ​បណ្ដាល​ឲ្យ​ស្លាប់​កម្មការិនីម្នាក់​នៅនឹង​​កន្លែង​កេ​ី​ត​ហេតុ​ ។ ​ចំណែកកម្មករម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបាន​​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​គងពិសី​ ​និង​រង​ការ​ខូចខាត​រថយន្ត​ធ្ងន់ធ្ងរ​០១​គ្រឿង និង​រង​ការ​ខូចខាត​ម៉ូតូ​ធ្ងន់ធ្ងរ​ចំនួន​០២​គ្រឿង​ផង​ដែរ​។ ​ដោយឡែក​អ្នក​បើ​​កបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យក​ទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​។

​ក្រោយកើតហេតុ សព​កម្មការិនី​ខាងលើ ត្រូវបាន​នគរបាល​ជំនាញ ​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​វត្ថុ​តាង​ទាំង​៣​គ្រឿង​ខាងលើ សមត្ថកិច្ច​នគរបាល​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ