ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ខ្មែរ​ជា​ច្រើន​មុខកំពុង​ដាក់​លក់នៅ​ក្នុង​ស្តង់(​ផ្សារ​ផលិតផល​ខ្មែរ)ក្នុង​ខេត្តកំពង់ស្ពឺ

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ផ្សារ​ផលិតផល​ខ្មែរ​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​និង​កំពុង​ដំណើរ​លក់​កសិផល និង​​ផលិតផល​ខ្មែរ​ដែល​បាន​ដាំ​ដុះ និង​កែ​ច្នៃ​ដោយ​កសិករ​ផលិតករ និង​សិប្បករ​ខ្មែរ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ នៅ​រៀងរាល់ថ្ងៃ​សុក្រ​-ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​១៨​និង​០០​នាទី…

ខេត្តកំពង់ស្ពឺ​ ៖ ផ្សារ​ផលិតផល​ខ្មែរ​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​និង​កំពុង​ដំណើរ​លក់​កសិផល និង​​ផលិតផល​ខ្មែរ​ដែល​បាន​ដាំ​ដុះ និង​កែ​ច្នៃ​ដោយ​កសិករ​ផលិតករ និង​សិប្បករ​ខ្មែរ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ នៅ​រៀងរាល់ថ្ងៃ​សុក្រ​-ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​១៨​និង​០០​នាទី ដែល​មា​នទី​តាំងនៅ​បរិ​វេណវិមាន​ឯករាជ្យ សួនច្បារ​សម្តេចព្រះសង្ឃរាជ​ជោ​ត​ញ្ញា​ណោ ជួន ណាត ជិត​វេទិកា​អុំទូក ស្ថិត​នៅ​ក្នុងភូមិ​ទួល​គោក សង្កាត់​​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោម​ការ​ដឹកនាំ និង​ការ​គាំទ្រ​របស់​ក្រសួងពាណិជ្ជកម្ម និង​មានការ​សម្រប​សម្រួល​ផ្តល់​ទីតាំង​របស់​រដ្ឋបាល​ខេត្ត មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ ក្រោម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច យីហោ (AIMS) នៃ​ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​លក់​ផលិតផល​ខ្មែរ ចាប់តាំងពី​ឆ្នាំ​២០១៩ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

បើ​យោង​តាម​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា​​ ផ្សារ​នេះ​មាន​គោលបំណង​ផ្ដល់​ឱកាស​ទីផ្សារ​បន្ថែម​ដល់​កសិករ ផលិតករ​អាជីវករ​ខ្នាត​តូច ជា​តំណាង​ពី​ក្រុម​កសិករ​ផលិត និង​ជា​កា​រត​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​ឱ្យ​កាន់តែ​ប្រសើរ ដល់​ក្រុម​ផលិត​ដែល​អាច​រក​ប្រាក់​ចំណូល និង​លើកកម្ពស់​​ជីវភាព​រស់នៅ​ពួក​គេ ​។ ការ​ចូលរួម​លើកកម្ពស់ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ ជា​ការ​រួម​ចំណែក​បង្កើន​ផលិតភាព​ផលិតផល​ក្នុងស្រុក​បង្កើន​ប្រាក់​ចំណូល និង​លើក​ស្ទួយ​ជីវភាព​ប្រជាជន និង​ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ។

មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ ធ្វើការ​អំពាវនាវ​សូម​ចូលរួម​គាំទ្រ​ផ្សារ​ផ​លិ​ផល ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ និង​ផលិតករ​ខ្មែរ​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ