ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូធូប​ផ្ដល់​ប្រាក់​សំណង​ជំងឺ​ចិត្ត​២៤,៥​លាន​ដុល្លារ​ទៅ​លោក​ត្រាំ​ដើម្បី​បញ្ចប់​វិវាទ​​

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ក្រុម​ហ៊ុន​យូ​ធូប​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ហ្គូហ្កល​បាន​ឯក​ភាព​ផ្ដល់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​ត្រាំ​ចំនួន​២៤,៥​លាន​ដុល្លារ​ដើម្បី​ប៉ះ​ប៉ូវ​ការ​ខូច​ខាត​មុខ​មាត់​របស់​លោក​។ ការ​សុខ​ចិត្ត​សម្រុះ​សម្រួល​គ្នា​នេះ​បន្ទាប់​ពី​លោក​ត្រាំ​ដាក់​ពាក្យ​ប្ដឹង​ពី​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដែល​នៅសុខ​ៗ​យូ​ធូប​ផ្អាក​ដំណើរ​ការ​គណ​នី​របស់​លោក​ (suspend account) ក្រោយ​ព្រឹត្តិ​ការណ៍​ខែ​មករា ឆ្នាំ​២០២១​។ កាល​នោះ ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​សម្រុក​ចូល​វិមាន​រដ្ឋ​សភា និង​កើត​ជា​ការ​ប្រតាយ​ប្រតប់​គ្នា​ស្លាប់​អស់​មួយ​ចំនួន​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ក្រុម​ហ៊ុន​យូ​ធូប​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ហ្គូហ្កល​បាន​ឯក​ភាព​ផ្ដល់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​ត្រាំ​ចំនួន​២៤,៥​លាន​ដុល្លារ​ដើម្បី​ប៉ះ​ប៉ូវ​ការ​ខូច​ខាត​មុខ​មាត់​របស់​លោក​។ ការ​សុខ​ចិត្ត​សម្រុះ​សម្រួល​គ្នា​នេះ​បន្ទាប់​ពី​លោក​ត្រាំ​ដាក់​ពាក្យ​ប្ដឹង​ពី​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដែល​នៅសុខ​ៗ​យូ​ធូប​ផ្អាក​ដំណើរ​ការ​គណ​នី​របស់​លោក​ (suspend account) ក្រោយ​ព្រឹត្តិ​ការណ៍​ខែ​មករា ឆ្នាំ​២០២១​។ កាល​នោះ ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​សម្រុក​ចូល​វិមាន​រដ្ឋ​សភា និង​កើត​ជា​ការ​ប្រតាយ​ប្រតប់​គ្នា​ស្លាប់​អស់​មួយ​ចំនួន​។

លោក​ត្រាំ​បាន​បញ្ចេញ​ប្រតិ​កម្ម​តប​ចំពោះ​ដំណឹង​ផ្ដល់​ប្រាក់​សំណង​នេះ​។ លោក​ចាត់​ទុក​ថា​នេះ​ជា​ជោគ​ជ័យ​ដ៏​ធំ​​១​សម្រាប់​រូប​លោក​ ហើយ​វា​ជា​ការ​បង្ហាញ​ថា​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ត្រួត​ពិនិត្យ (censor) ​ពី​សំណាក់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ធំ​ៗ​នឹង​ទទួល​រង​ផល​វិបាក​ដូច​ករណី​នេះ​អីចឹង​។ លោក​បង្ហោះ​សារ​ដូច​ខាង​លើ​នេះ​នៅ​លើ​​ទ្រូស​សូ​សល​ (Truth Social) ជា​បណ្ដាញ​សង្គម​ដែល​លោក​បង្កើត​ឡើង​ដោយ​ផ្ទាល់​ដៃ​​​។

ការ​ព្រម​ព្រៀង​ផ្ដល់​ប្រាក់​សំណង​ពី​សំណាក់​ក្រុម​ហ៊ុន​ហ្គូហ្កល​លើក​នេះ​ជា​ករណី​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំ​ៗ​យល់​ព្រម​ដោះ​ស្រាយ​បញ្ចប់​វិវាទ​តប​តាម​ពាក្យ​បណ្ដឹង​របស់​លោក​ត្រាំ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១​។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ លោក​ត្រាំ​ចោទ​​ថា​ក្រុម​ហ៊ុន​ទាំ​ងនោះ​​​ចង់​បំបិទ​មាត់​សំឡេង​អ្នក​អភិ​រក្ស​និយម​ (ក្រុម​ខាង​ស្ដាំ)។

កាល​ពី​ពេល​កន្លង​មក​ លោក​ត្រាំ​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ក្រុម​ហ៊ុន​ទ្វីត​ថឺ (ដែល​ក្រោយ​មក​ទៀត​ដូរ​ទៅ​ជា​ក្រុម​ហ៊ុន​អ៊ិច​នៅ​ពេល​លោក​អ៊ីឡន ម៉ាស់​សេង​យក​) និង​ក្រុម​ហ៊ុន​មេត្តា​ (Meta) ដែល​ជា​ម្ចាស់​ហ្វេស​ប៊ុក​​ និង​ក្រុម​ហ៊ុន​អាល់​ហ្វា​បែត​ (Alphabet) ដែល​ជា​មេ​របស់​ហ្គូហ្កល​ និង​ប្ដឹង​នាយក​ប្រតិ​បត្តិ​ (CEO) របស់​ក្រុម​ហ៊ុន​នេះ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១​។

ក្រុម​ហ៊ុន​មេត្តា និង​អ៊ិច​យល់​ព្រម​បញ្ចប់​វិវាទ​ដោយ​ទូទាត់​​ប្រាក់​​ប្រាក់​សំណង​ជំងឺ​ចិត្ត​មួយ​ចំនួន​ទៅ​លោក​ត្រាំ​។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​គ្នា​ យូធូប​យល់​ព្រម​ប្រគល់​ប្រាក់​​២២​លាន​ដុល្លារ​ទៅ​ឲ្យ​​អង្គ​ការ​មិន​រក​ប្រាក់​កម្រៃ​មួយ​ក្នុង​នាម​ជំនួស​​មុខ​​ឲ្យ​លោក​ត្រាំ​។ តាម​ពិត​ លោក​ត្រាំអាច​ប្រើ​គណនី​យូធូប​បាន​ដូច​ធម្ម​តា​ឡើង​វិញ​តាំង​ពី​ឆ្នាំ​២០២១​។ ប៉ុន្តែ​លោក​មិន​អាច​បង្ហោះ​វីឌីអូ​ថ្មី​ៗ​ជា​បន្ត​ទៀត​ទេ​ចាប់​តាំង​ពី​មាន​អំពើ​បះ​បោរ​របស់​ក្រុម​អ្នក​គាំទ្រ​លោក​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​។

រហូត​ដល់​ឆ្នាំ​២០២៣​ទើប​គណនី​យូធូប​របស់​លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​​ការ​​ពេញ​លេញ​ឡើង​វិញ​។ កាល​ពី​ខែ​មករា ឆ្នាំ​២០២៥​ ក្រុមហ៊ុន​មេត្តា​យល់​ព្រម​ផ្ដល់​ប្រាក់​សំណង​២៥​លាន​ដុល្លារ​ទៅ​ឱ្យ​លោក​ត្រាំ​។ ក្រោយ​មក​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ដដែល​នេះ​ ក្រុម​ហ៊ុន​អ៊ិច​យល់​ព្រម​ផ្ដល់​ប្រាក់​សំណង​១០​លាន​ដុល្លារ​ដើម្បី​បញ្ចប់​វិវាទ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ