ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តជំរុញឱ្យសមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់បង្ក្រាបបទល្មើស

3 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​កម្លាំង​សមត្ថកិច្ច​គ្រប់ប្រភេទ ត្រូវ​តែ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាបក្មេង​ទំនើង បទល្មើស​គ្រឿងញៀន ព្រមទាំង​បទល្មើស​ផ្សេង​ទៀត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​ក្រសួងមហាផ្ទៃ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់់​ឯកឧត្តម…

ខេត្តកំពង់ចាម ៖ «​កម្លាំង​សមត្ថកិច្ច​គ្រប់ប្រភេទ ត្រូវ​តែ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាបក្មេង​ទំនើង បទល្មើស​គ្រឿងញៀន ព្រមទាំង​បទល្មើស​ផ្សេង​ទៀត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​ក្រសួងមហាផ្ទៃ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត នៅក្នុង​ឱកាស​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត ដោយ​មានការ​ចូលរួម​ពី​អភិបាល​ស្រុក​-​ក្រុង​ទាំង​១០ និង​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត ។

លោក​ឧត្តមសេនីយ៍ត្រី ថេ​ង ឆេ​ង​លី​ម មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​លើក​ឡើង​ថា នៅ​ក្នុង​ខែកញ្ញា​នេះ បទល្មើស​ត្រូវ​បាន​បង្ក្រាបចំនួន​៣​ករណី ស្មើនឹង​៦​លើក ក្នុង​នោះ​មាន​ក្មេងទំនើង​៣​លើក គ្រឿងញៀន​២​លើក ការ​រក្សា​ទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​១​លើក ។ ជា​ពិសេស ដោយ​អនុវត្ត​តាម​បទបញ្ជា​សម្ដេច​បវរ​ធិ​បតី កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជា​បន្តបន្ទាប់​និង​ជា​ច្រើន​ករណី​នា​ពេល​កន្លង​ទៅ។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ឲ្យ​ដឹង​ទៀត​ថា ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ ក្រុម​ក្មេង​ទំនើង​បង្ក្រាប​បាន​ចំនួន​៣​ករណី ក្នុង​នោះ​នៅ​វេលា​ម៉ោង​៦​ល្ងាចបង្ក្រាប​បាន១​ករណី នៅ​វេលា​ម៉ោង​៨​យប់​បង្ក្រាប​បាន​១ករណី ដែល​ពួក​គេ​ប្រើប្រាស់​ម៉ូតូ​កែ​ច្នៃ​សំឡេងថ្លង់​ខុស​បច្ចេកទេស ។ ក្រុម​ក្មេង​ទំនើង​ទាំងនេះ មាន​មក​ពី​ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ធំ​និង​រាជធានី​ភ្នំពេញ ។ ជា​គោលការណ៍ ក្នុង​វិធានការ​អប់រំ ម៉ូតូ​ដែល​កែ​ច្នៃ​ខុស​បច្ចេកទេស លើក​ទី១ រក្សា​ទុក​ម៉ូតូ​រយៈពេល​៣​ខែ លើក​ទី​២ រយៈពេល​៦​ខែ ។

ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​បាន​ចុះផ្សព្វផ្សាយ​តាម​វត្ត​អារាម សាលារៀន ដល់​ប្រជា​ជន​ក៏​ដូច​ជា​សិស្សានុសិស្ស យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន និង​ក្រុម​ក្មេង​ទំនើង ធ្វើ​យ៉ាងណា​ទប់ស្កាត់​មិន​ឱ្យ​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​លើក​ឡើង​ថា តាម​របាយការណ៍​របស់ស្នងការដ្ឋាន​នគរបាល​ខេត្ត គឺ​គ្រោះថ្នាក់​ច​រាចរណ៍​ម៉ូតូ​ចំនួន​៨​ករណី ក្នុង​នោះ​បណ្ដាល​ឲ្យស្លាប់​៩​នាក់ ។ គ្រោះថ្នាក់​ទាំងនេះ កើតឡើង​ដោយសារ​អ្នកបើកបរ​មិន​ពាក់មួក​សុវត្ថិភាព ។មួយវិញទៀត ពេល​ដែល​មាន​មន្ត្រី​អនុវត្ត​ច្បាប់ចរាចរណ៍​តាម​ដងផ្លូវ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម អ្នកខ្លះ​ជា​មន្ត្រីរាជការ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​ចរាចរណ៍ ដោយ​បំពាន​ច្បាប់​ឌឺ​ដាក់​សមត្ថកិច្ច​ទៀត​ផង ។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ ប្រធាន​មន្ទីរ​អង្គភាព​នីមួយ​ៗ​ក្នុង​ខេត្តកំពង់ចាម ធ្វើ​យ៉ាងណា​ជួយ​ប្រាប់​ដល់​មន្ត្រី​របស់​ខ្លួន កុំ​ឲ្យ​មាន​បាតុភាព​បែប​នេះ​បន្ត​ទៀត ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​នៅ​ខេត្តកំពង់ចាម តាម​រមណីយដ្ឋាន​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ រហូត​ដល់​ជាង ២១​ម៉ឺន​នាក់ ជា​ចំនួន​មួយ​ដែល​ច្រើន ។ ប៉ុន្តែ​ក៏​មាន​លេច​បាតុភាព​អសកម្ម​កើតឡើង​នៅ​រមណីយ​ដ្ឋា​ន​ទឹកឆា ក្នុងស្រុក​ព្រៃឈរ បាន​ដំឡើង​ថ្លៃ​តូប និង​ម្ហូបអាហារ ធ្វើ​ឲ្យ​ភ្ញៀវ​មួយ​ចំនួន​មិន​សប្បាយចិត្ត ។ ដូច្នេះ​មន្ទីរ​ទេសចរណ៍ ត្រូវ​តែ​ចុះ​ណែនាំ​ថ្ងៃក្រោយ​កុំ​ឲ្យ​មាន​បន្ត​ទៀត បើ​មាន​ត្រូវ​ដេញ​អ្នកលក់​នោះ​ឈប់​ឱ្យធ្វើ​អាជីវកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ