ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​កើតមក​នឹង​មិន​ឈឺ​ច្រើន​បើ​ម៉ាក់​ៗ​មិន​ញ៉ាំ​អាហារ​នេះ

1 នាទី មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​ម្តាយ​មិន​គួរ​ពិសារ​ច្រើន ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​កើត​ចេញ​មក​ឈឺ​ច្រើន​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​ម្តាយ​មិន​គួរ​ញ៉ាំ​ខ្លាញ់​ច្រើន​ឡើយ ដោយ​មួយ​ថ្ងៃ​មិន​ត្រូវ​លើស​ពី​៣០​ក្រាម​ឡើយ ព្រោះ​បើ​អ្នក​ម្តាយ​ពិសារ​អាហារ​ដែល​សម្បូរ​ខ្លាញ់​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​កូន​កើតមក​ងាយ​ប្រតិកម្ម​ខ្លាំង​ណាស់​។ អ្នក​ម្តាយ​ក៏​មិន​គួរ​បរិភោគ​ពពួក​ក្រូច​ច្រើន​ដែរ ដូច​ជា…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​ម្តាយ​មិន​គួរ​ពិសារ​ច្រើន ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​កើត​ចេញ​មក​ឈឺ​ច្រើន​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​ម្តាយ​មិន​គួរ​ញ៉ាំ​ខ្លាញ់​ច្រើន​ឡើយ ដោយ​មួយ​ថ្ងៃ​មិន​ត្រូវ​លើស​ពី​៣០​ក្រាម​ឡើយ ព្រោះ​បើ​អ្នក​ម្តាយ​ពិសារ​អាហារ​ដែល​សម្បូរ​ខ្លាញ់​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​កូន​កើតមក​ងាយ​ប្រតិកម្ម​ខ្លាំង​ណាស់​។

អ្នក​ម្តាយ​ក៏​មិន​គួរ​បរិភោគ​ពពួក​ក្រូច​ច្រើន​ដែរ ដូច​ជា ក្រូចឃ្វិច ក្រូចថ្លុង និង​ក្រូច​ដទៃ​ទៀត ព្រោះ​ក្រោយ​ពេល​ដែល​អ្នក​ម្តាយ​ញ៉ាំ​ច្រើន នឹង​អាច​ធ្វើ​ឲ្យ​កូន​កើតមក​ប្រឈម​មុខ​នឹង​ជំងឺ​ប្រតិកម្ម​បាន​យ៉ាង​ងាយ​។

អ្នក​ម្តាយ​មិន​គួរ​ពិសារ​ទឹក​ផ្លែ​ឈើ ឬ​ផ្លែ​ឈើ​ស្រស់​ច្រើន​លើស​កំណត់​ឡើយ ដោយ​ក្នុង​មួយ​ថ្ងៃ​មិន​គួរ​ញ៉ាំ​លើស​៤០០​ក្រាម​នោះ​ទេ ព្រោះ​ពេល​ដែល​អ្នក​ញ៉ាំ​ច្រើន​ជាង​នេះ កូន​នឹង​អាច​កើត​មាន​ជំងឺ​ច្រើន​ក្រោយ​សម្រាល​ចេញ​មក​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ពិសារ​អាហារ​ផ្សេង​ៗ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ