ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជំងឺ​សើរ​ស្បែក Molluscum Contagiosum ជា​ជំងឺឆ្លង​រឺទេ?

5 នាទី មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​ថា Molluscum Contagiosum ជា​ជំងឺឆ្លង បណ្តាល​មក​ពី​វីរុស​ឈ្មោះ Poxvirus ដែល​បង្ហាញ​សញ្ញា​លើ​ស្បែក​ជាក​ន្តួ​ល​តូច​រាយ​ប៉ាយ​លើ​ផ្ទៃ​សើ​របស់​ស្បែក​។ ក​) កត្តា​ប្រឈម​៖…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​ថា Molluscum Contagiosum ជា​ជំងឺឆ្លង បណ្តាល​មក​ពី​វីរុស​ឈ្មោះ Poxvirus ដែល​បង្ហាញ​សញ្ញា​លើ​ស្បែក​ជាក​ន្តួ​ល​តូច​រាយ​ប៉ាយ​លើ​ផ្ទៃ​សើ​របស់​ស្បែក​។

ក​) កត្តា​ប្រឈម​៖

– ភាគច្រើន​កើត​លើ​ក្មេង ហើយ​ក៏​កើត​លើ​មនុស្ស​ធំ​ដែល​មាន​សុខភាព​ល្អ​ផង​ដែរ​។

– អ្នក​ដែល​មាន​ប្រពន្ធ​ការពារ​ចុះ​ខ្សោយ ឬ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ជាដើម

ខ​) រោគ​សញ្ញា​៖

ដុំ​ក​ន្តួ​ល​របស់ Molluscum contagiosum ជាក​ន្តួ​ល​តូច​ៗ​មូល​រលោង​ផត​កណ្ដាល​ហើយ​រឹង​នៅ​ផ្តុំ​គ្នា ឬ នៅ​រាយ​ប៉ាយ​។ វា​អាច​ចេញ​នៅ​គ្រប់កន្លែង តែ​ភាគច្រើន​គេ​ស​ងេ្ក​ត​ឃើញ​នៅ​ឃ្លៀ​ក គ្រ​លៀន ឬ ប្រដាប់​ភេទ​។ ក្រៅពី​ក​ន្តួ​ល​លើ​ស្បែក វា​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ តែ​អាច​រមាស់​ផង​ដែរ​បន្ទាប់​ពី​ស្ទាប​ប៉ះ ឬ កេះ​ក​ន្តួ​ល​។

គ​) ការ​ចម្លង​៖

Molluscum contagiosum អាច​ចម្លង​តាម​រយៈ ៖

– ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ

– ការ​ប្រើប្រាស់​សំភារៈ​រួម​ជាមួយ​អ្នកជំងឺ​រួម​មាន កន្សែង កន្ត្រៃ ប្រដាប់​ជោះ​ញិច ឬ​អាង​ហែល​ទឹក​រួម

– ការ​រាលដាល​ក​ន្តួ​ល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​រយៈ​ការ​អេះ ឬ កេះ

– ការ​រួម​ភេទ

ឃ​) វិធី​ព្យាបាល​៖

សូម​អ​ញ្ចើ​ញ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេ​ទ្យេ​ឯកទេស​ស្បែក ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​អោយ​បាន​ត្រឹមត្រូវ​។ ក​ន្តួ​ល Molluscum contagiosum អាច​បំបាត់​បាន​ដោយ​យក​វា​ចេញ​តាម​បច្ចេកទេស​ពេទ្យ ឬ​ថ្នាំលាប​។

ង​) វិធី​ការពារ​៖

– រស់នៅ​ស្អាត

– ជៀសវាង​ប្រើប្រាស់​របស់​រួម​គ្នា

– អនុវត្តន៍​ការ​រួម​ភេទ​ដោយ​សុវត្ថិភាព

– រក្សា​សុខភាព​អោយ​បាន​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ