ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយជាប់ទោសមួយជីវិត៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវតុលាការសម្រេចថែមទោស៣០ឆ្នាំទៀត ករណីលួចបញ្ជូនដ្រូនយោធា​

1 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក​ YOON SUK YEOL ​ត្រូវ​បាន​កាត់ទោស ​កាលពី​ថ្ងៃ​ទី​១២ ​មិថុនា​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ ពី​បទ​បញ្ជូន​ដ្រូ​ន​ទៅ​កាន់​កូរ៉េ​ខាងជើង ដើម្បី​បង្កហេតុ​ដល់​ក្រុង​ព្យុ​ង​យ៉ាង ហើយ​បង្កើត​លេស​ប្រកាស​ច្បាប់អាជ្ញាសឹក​កាលពី​ខែធ្នូ​ ឆ្នាំ​២០២៤​។

អតីត​ប្រមុខរដ្ឋ​កូរ៉េ់​ខាងត្បូង​ អាយុ​៦៥​ឆ្នាំ​ រូប​នោះ​ ត្រូវ​បាន​កាត់ទោស​រួច​ហើយ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត កាលពី​ខែកុម្ភៈ​ពី​បទ​បះបោរ​ ដើម្បី​ប៉ុនប៉ង​ប្រកាស​ច្បាប់អាជ្ញាសឹក​ ហើយ​បញ្ជូន​កងទ័ព​ទៅ​កាន់​សភា​។ លោក​ក៏​ទទួល​ការ​កាត់ទោស​ដែរ​ កាលពី​ខែមករា​ ដាក់​ពន្ធនាគារ​៥​ឆ្នាំ​ពី​បទចោទប្រកាន់​មួយទៀត ដែល​ទោស​នេះ​ បន្ទាប់​មក ត្រូវ​បាន​បង្កើន​ដល់​ដាក់​ពន្ធនាគារ​៧​ឆ្នាំ ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាលពី​ខែមេសា​ពី​បទ​រារាំង​ការងារ​តុលាការ​។

បន្ទាប់​មក​ តុលាការ​បាន​ចោទប្រកាន់​លោក​ពី​បទបញ្ជា​ឲ្យ​បញ្ជូន​ដ្រូ​ន​យោធា​ទៅ​កាន់​កូរ៉េ​ខាងជើង ដើម្បី​បាច​ខិតប័ណ្ណ​ឃោសនា​ពីលើ​ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ខែតុលា​ឆ្នាំ​២០២៤ នាំ​ឲ្យ​មានការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​កូរ៉េ​ទាំង​២ ​។ អ្នកនាំពាក្យ​តុលាការក្រុង​សេ​អ៊ូ​ល​ ថ្លែង​នា​ថ្ងៃ​ទី​១២​ មិថុនា​ ថា លោក​YOON SUK YEOL​ ត្រូវ​កាត់ទោស​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ​ពី​បទចោទប្រកាន់​
នេះ​៕