ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​តា​យាយ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ន ក៏​ត្រូវ​ឡាន​​បុ.ក​ពីក្រោយ ​ស្លា.ប់​ប្រពន្ធ​យ៉ាង​​រន្ធ.ត់   

3 ម៉ោង មុន
  • បាត់ដំបង

ខេ​ត្តា​បត់​ដំបង ​៖  ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់ ខណៈ​ស្វាមី​របស់​គាត់​រង​របួសធ្ងន់ នៅ​ពេល​គាត់​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងកាត់​ផ្លូវជាតិ ហើយ​បត់​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​ពីក្រោយ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃ​ត្រូ​ច ស្រុក​មោង​​ប្ញ​ស្សី​ ។

របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងកាត់​ផ្លូវជាតិ ហើយ​បត់​ឆ្វេង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​បាន​មើល​ឆ្វេង​ស្ដាំ ក៏​ត្រូវ​​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​ខាងលើ​នេះ​ប៉ើង​ធ្លាក់​ចេញពី​ផ្លូវ ធ្វើ​ឲ្យ​ប្រពន្ធ​គាត់​ស្លោ​ប់ រីឯ​ប្ដី​រង​របួសធ្ងន់ ​។

​ជន​រង​គ្រោះ​ឈ្មោះ ហែម សុវណ្ណ អាយុ​៧៥​ឆ្នាំ (​ប្ដី​) របួសធ្ងន់ និង​ប្រពន្ធ​របស់​គាត់​ដែល​មាន​វ័យ​ចំណាស់​ដែរ គេ​មិន​ទាន់​ស្គាល់​ឈ្មោះ​ទេ បាន​ស្លាប់​ភ្លាម​ៗ​នៅ​ចំណុច​កើតហេតុ​ ។ ដោយឡែក ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​ក្រោយ​បុក​មនុស្ស​ស្លាប់ ​និង​របួស​ ។   

របាយ​​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​នោះ​ដឹក​អ្នកដំណើរ​ម៉ាក ​Sang Yong  ព​ណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-6762 ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ខាងជើង រីឯ​ភាគី​រង​គ្រោះ​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ពី​ទិស​ខាងលិច​​ឆ្ពោះទៅ​កើត ហើយ​បាន​បត់​ឆ្វេង កាត់មុខ​រថយន្ត​កំពុង​ស្រ​ប​ទិស​គ្នា ក៏​ត្រូវ​រថយន្ត​បុក​ពីក្រោយ​តែ​ម្ដង​ ។

​មន្ត្រី​ចរាចរ​ណ៍​បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ពិនិត្យ​និង​វាស់វែង​ ។   បើ​តាម​មន្ត្រី​ចរាចរ​ណ៍​បាន​ប្រាប់​ថា បើ​តាម​ពិនិត្យ​ចំណុច​កើតហេតុ និង​តាម​ការ​បំភ្លឺ​នានា ពី​សាក្សី​ផង ឧប្បតិ​ហេតុនេះ​បាន​កើតឡើង​ដោយសារ​ការ​ធ្វើ​ដំណើរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។

​ជា​ពិសេស​ ភាគី​ម៉ូតូ​ដែល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ​ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ​ ។  យ៉ាងណា មន្ត្រី​ចរាចរ​ណ៍​បាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទាំង​ពីរ​ភា​គី​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើ​ម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕