បង្ក្រាបទីតាំងទិញម៉ូតូចោរកម្ម រឹបអូសបានជាង២០គ្រឿងកំពុងប្រកាសរកម្ចាស់មានឯកសារមកបញ្ជាក់ ដើម្បីប្រគល់ជូនវិញ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថបង្ក្រាបទីតាំងទិញម៉ូតូចោកម្មរឹបអូសបានចំនួន២៣គ្រឿងកំពុងប្រកាសរកម្ចាស់នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការដូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ម្ចាស់ម៉ូតូម្នាក់បានដាក់ពាក្យបណ្តឹងបាត់ម៉ូតូ១គ្រឿងដែលមានផ្ជាប់ជីភីអែសចំនួន២គ្រាប់ក្រោយពីចោបានលួចយកទៅហើយប្តឹងកម្លាំងជំនាញជួយអន្តរាគមន៍នៅពេលទទួលសញ្ញាតាមរយៈជីភីអែសបានបង្ហាញនៅអគារមួយកន្លែងចាក់ទុកចោលតាមរយៈអាជ្ញាធរមូលដ្ឋាននិងមានការសម្របសម្រួលពីព្រៈរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានកាត់សចូលរកឃើញម៉ូតូចំនួន២៣គ្រឿងត្រូវបានដកហូតយកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយកម្លាំងជំនាញរឹបអូសវត្ថុតាងម៉ូតូចំនួន២៣គ្រឿងក្នុងចំណោម១គ្រឿងដែលចោលួចបានភ្ជាប់ជីភីអែសហើយពេលកម្លាំងជំនាញបង្ក្រាបម្ចាស់ដឹងខ្លួនមុនត្រូវបានគេចខ្លួនអស់បន្សល់ទុកតែម៉ូតូត្រូវកម្លាំងជំនាញរឹបអូសដឹកយកទៅរក្សាទុកនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលជាម៉ូតូទិញផលចោកម្ម។
លោកអនុសេនីយ៍ឯក តិល តៃលីវ បានបញ្ជាក់ថា៖ក្រោយរឹបអូសម៉ូតូចំនួន២៣គ្រឿងយកមករក្សាទុកនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយកំពុងប្រកាសរកម្ចាស់ម៉ូតូដែលមានឯកសារគ្រប់គ្រាន់ត្រូវបានកម្លាំងជំនាញប្រគល់ជូនម្ចាស់ដើមវិញ៕




ចែករំលែកព័តមាននេះ