ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៥ ប្រយោគបំផ្លាញចិត្តកូន ដែលឪពុកម្ដាយគួរឈប់ប្រើជាបន្ទាន់

12 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់ពាក្យសម្ដីមិនត្រឹមត្រូវ អាចបង្កជា​បញ្ហាផ្លូវចិត្តយ៉ាងខ្លាំងដល់កូន។ ប្រយោគទាំង ៥ ដែលមាតាបិតាគួរជៀសវាងរួមមាន៖

ការរំឭកពីការលះបង់ដើម្បីដាក់សម្ពាធផ្លូវចិត្ត, ការប្រៀបធៀបកូនជាមួយ “កូនគេ” ដែលធ្វើឱ្យកូនបាត់បង់ទំនុកចិត្ត, ការស្ដីបន្ទោសរិះគន់សមត្ថភាពនៅពេលកូនបរាជ័យ, ការប្រើអំណាចផ្ដាច់ការហាមមិនឱ្យកូនបញ្ចេញមតិ និងការគំរាមបោះបង់កូនចេញពីផ្ទះនៅពេលមានជម្លោះ។

ការអប់រំដ៏ល្អបំផុតមិនមែនការប្រើអំណាច ឬការគំរាមកំហែងនោះទេ ប៉ុន្តែជាការផ្ដល់ក្ដីស្រឡាញ់ ការយល់ចិត្ត និងការស្ដាប់កូនដោយក្ដីគោរព ដើម្បីជួយឱ្យកូនធំធាត់ឡើងដោយមានសុខភាពផ្លូវចិត្តរឹងមាំ៕