ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់កោរភ្ញៀវ១០ដង! អ្នកលក់នំតាមផ្លូវនៅវៀតណាម ត្រូវប៉ូលិសផាកពិន័យ និងបង្ខំឱ្យសងលុយវិញភ្លាមៗ

12 ម៉ោង មុន

ប្រទេសវៀតណាម៖ អាជ្ញាធរទីក្រុងហាណូយបានសម្រេចផាកពិន័យស្ត្រីអ្នកលក់នំតាមផ្លូវម្នាក់ឈ្មោះ ផាម ធីយេន អាយុ ៥០ ឆ្នាំ បន្ទាប់ពីគាត់បានលក់នំក្រូចចៀន​ចំនួន ១០ ដុំ ឱ្យទៅភ្ញៀវទេសចរបរទេសម្នាក់ក្នុងតម្លៃកប់ពពក រហូតដល់ទៅជិត ១០ ដងនៃតម្លៃធម្មតា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី១១ ខែមិថុនានេះ។

ល្បិចកលនេះបានបែកធ្លាយ បន្ទាប់ពីភ្ញៀវទេសចររូបនោះបានបង្ហោះវីដេអូនៅលើបណ្តាញសង្គម ដោយបង្ហាញថា គាត់បានហុចលុយក្រដាស ៥០០,០០០ ដុង ទៅឱ្យអ្នកលក់ ប៉ុន្តែស្ត្រីរូបនោះបានអាប់លុយឱ្យវិញតែ ៧០,០០០ ដុងប៉ុណ្ណោះ (ស្មើនឹងយកថ្លៃនំអស់ ៤៣០,០០០ ដុង) រួចដើរចេញទៅយ៉ាងលឿន ខណៈតម្លៃពិតប្រាកដគឺត្រឹមតែ ៥​០,០០០ ដុងប៉ុណ្ណោះ។ ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីមហាជន ស្ត្រីអ្នកលក់បានសារភាពកំហុស ព្រមបង់ប្រាក់ពិន័យ និងយល់ព្រមសងលុយទៅភ្ញៀវវិញ ខណៈអាជ្ញាធរបានព្រមានធ្ងន់ៗដើម្បីការពារមុខមាត់ទេសចរណ៍របស់ទីក្រុង៕