ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទម្លាប់ ៥ យ៉ាងជួយជម្រះ “ខ្លាញ់រុំថ្លើម” ឱ្យមានសុខភាពល្អ

12 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ជំងឺខ្លាញ់រុំថ្លើមអាចក្លាយជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើមិនបានគ្រប់គ្រងឱ្យបានទាន់ពេលវេលា។ ដើម្បីកែលម្អសុខភាពថ្លើម អ្នកត្រូវអនុវត្តទម្លាប់សំខាន់ៗទាំង ៥ រួមមាន៖

ទីមួយគឺការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់យ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃដើម្បីដុតបំផ្លាញខ្លាញ់ក្នុងថ្លើម។ ទីពីរគឺការបង្កើនការទទួលទានអាហារសម្បូរជាតិសរសៃដូចជាបន្លែ និងផ្លែឈើដើម្បីជួយដល់ដំណើរការរំលាយអាហារ។ ទីបីគឺការគ្រប់គ្រងទម្ងន់ខ្លួនឱ្យបានត្រឹមត្រូវ ដោយការសម្រកទម្ងន់ត្រឹមតែ ៥-១០% ក៏អាចជួយកាត់បន្ថយការរលាកថ្លើមបានយ៉ាងច្រើន។ ទីបួនគឺការកាត់ផ្តាច់ ឬកាត់បន្ថយភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជាទឹកក្រូច និងតែទឹកដោះគោ។ ទីប្រាំគឺការទទួលទានកាហ្វេខ្មៅក្នុងកម្រិតសមល្មមប្រចាំថ្ងៃ ដើម្បីទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកាថ្លើម។

ការកែប្រែរបៀបរស់នៅទាំងនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារ និងព្យាបាលជំងឺខ្លាញ់រុំថ្លើមបានយ៉ាងជោគជ័យ៕