រាជធានីភ្នំពេញ ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (ក.ប.ប.) ការិយាល័យគយ និងរដ្ឋាករខណ្ឌសែនសុខ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញចំនួន ០៤ទីតាំង រួមមានដូចខាងក្រោម ៖
១-សហគ្រាស ធីអិល អ៊ែរ អិចប្រេស ឯ.ក ស្ថិតនៅដីឡូត៍លេខ៤០៤ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ទំនិញមានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចិន ។
២-ឃ្លាំងស្តុក និងចែកចាយគ្រឿងឧបភោគ-បរិភោគ លីហ្វ៊ូដ សឺវីស ស្ថិតនៅក្បាលដីលេខ១៨០០ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ១៥ រួមមាន ៖ ចិន ហូឡង់ អ៊ីតាលី ម៉ាឡេស៊ី ប្រេស៊ីល ប៉ូឡូញ សហរដ្ឋអាមេរិច ឥណ្ឌា អូស្ត្រាលី ប៊ែលហ្ស៊ិក អាល្លឺម៉ង់ សាយប្រឹស វៀតណាម កូរ៉េខាងត្បូង និងដាណឺម៉ាក ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំចូលពីប្រទសថៃឡើយ ។
៣-ឃ្លាំងស្តុក និងវេចខ្ចប់សាច់ យីហោ “BETAGRO” ស្ថិតនៅភូមិចុងថ្នល់ខាងកើត ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ទំនិញប្រភេទសាច់ មានប្រភពមកពីតាមបណ្ដាខេត្តក្នុងស្រុក ។
៤-ឃ្លាំងស្តុក និងចែកចាយសាច់ យីហោ អេច-អេចអិលជេអេហ្វ (ខេមបូឌា) ហ្វ៊ូដ ឯ.ក ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ទំនិញប្រភេទសាច់ មានប្រភពមកពីតាមបណ្ដាទីតាំងមួយចំនួនក្នុងស្រុក ។
ក្រោយពីត្រួតពិនិត្យជាក់ស្ដែងឃើញថា ឃ្លាំងទាំង០៤ខាងលើ ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំចូលពីប្រទសថៃឡើយ ៕










ចែករំលែកព័តមាននេះ