ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តស្ទឹងត្រែង បង្ក្រាប​ករណី​គ្រឿងញៀ.ន និង​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើសកម្មភាព​លួ.ច

1 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍​ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង កម្លាំង​ជំនាញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្មើសច្បាប់​ជា​បន្តបន្ទាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ០៦​នាក់ បញ្ជូន​ទៅ​តុលាការ​។

ទាក់ទិន​ករណី​ខាងលើ​កម្លាំង​ប​ប្រតិបត្តិការ​បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ០៥​នាក់​ក្នុងរ​រយៈពេល ២​ថ្ងៃ​ជាប់​គ្នា ។​ថ្ងៃ​ទី​០៦ មិថុនា​កម្លាំង​ជំនាញ​ចុះ​ឃាត់ខ្លួន​ឈ្មោះ ហុ​ក សា​រិ​ទ្ធ អាយុ ៤៨​ឆ្នាំ (​អតីត​យោធា​សោធន​និវត្តន៍​) នៅ​ស្រុក​សៀម
ប៉ា​ង​។ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) ចំនួន ០៧​កញ្ចប់ ទម្ងន់​សុទ្ធ ២១.៣​ក្រាម ទូរ​សព្ទ ០១​គ្រឿង និង​ប្រាក់​មួយ​ចំនួន​។ នៅ​ថ្ងៃ​ទី​០៧ មិថុនា​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្សពួក ០៤​នាក់​បន្ថែម​ទៀត​នៅ​ក្រុង​ស្ទឹង​ត្រែង រួម​មានឈ្មោះ ឌី ភូម​ចាន់​បរ​មី ១៩​ឆ្នាំ​, ស្លេះ រ៉ូ​ហ្វី ១៨​ឆ្នាំ​, សឿ​ន ឧស្សាហ៍ ២០​ឆ្នាំ និង​ឈ្មោះ សី ដា​លី ស្រី​, ១៨​ឆ្នាំ​។ ក្នុង​សកម្មភាព​នេះ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន (Ice) ០៤​កញ្ចប់ ទម្ងន់​សុទ្ធ ៥៦.៦០​ក្រាម​, ម៉ូតូ ០២​គ្រឿង​, ទូរ​សព្ទ ០៥​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន និង​សម្ភារៈ​សេព​មួយ​ចំនួន​។

ស្ថិត​ក្នុង​ករណី​បន្ទាប់​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​ប្រព្រឹត្ត កាលពី​យប់​ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង ២២​និង​១៨​នាទី ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​តំណាង​ក្រុមហ៊ុន​ម្សៅ
ដំឡូង​មី​ចំកាត់ (​ចំការ​ចេក​) ស្ថិត​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​បាន​ប្រគល់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៊ុ​ន យ៉​ត អាយុ ២៣​ឆ្នាំ ជា​កម្មករ​ក្រុមហ៊ុន​។​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យ សម្បត្តិ​ក្រុមហ៊ុន​កាលពី​វេលា​ម៉ោង ២១​និង​១៣​នាទី​យប់​ថ្ងៃ​ដដែល​។ វត្ថុ​តាង​ដកហូត​រួម​មាន​៖ ខ្សែភ្លើង ០៤​ដុំ​, ដាវ ០១, កូនកាំបិត ០២, ចបជីក ០១ និង​កណ្តៀវ ០១​។ ក្រោយ​ការ​ធ្វើ
តេស្ត​ទឹកនោម សមត្ថកិច្ច​រក​ឃើញ​ថា​ជនសង្ស័យ​មាន​វិជ្ជមាន (+) សារធាតុ​ញៀន​ថែម​ទៀត​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៦​នាក់ រួម​នឹង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​ការិយាល័យ​ជំ​នាក់​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕