ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ដល់​ទៅ​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ មិថុនា បាន​និយាយ​ថា កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ ដែល​មាន​តម្លៃ ៣,២៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល ៥​ខែ​ដំបូង នៃ​ឆ្នាំ​២០២៦ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ២២៥ ក្នុងអំឡុងពេល​ខែមករា ដល់​ខែឧសភា ឆ្នាំ​នេះ ដោយ​បង្កើត​ការងារ​ប្រហែល ១៣២.០០០​កន្លែង ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​និយាយ​ថា គម្រោង​ដែល​មាន​អាជ្ញាប័ណ្ណ​ទាំងនោះ​រួម​មាន តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ​ថាមពលខ្យល់ រោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី រោងចក្រ​ដំឡើង​ម៉ូតូ រោងចក្រ​ផលិត​សំបក​កង់​រថយន្ត សណ្ឋាគារ​ផ្កាយ​ប្រាំ និង​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជាដើម ។

ប្រទេស​ចិន បាន​រក្សា​តំណែង​របស់​ខ្លួន​ជា​អ្នក​វិនិយោគ​បរទេស ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​ប្រទេស​កម្ពុជា តាម​ពីក្រោយ​ដោយ​វិនិយោគទុន​នៅ​ក្នុងស្រុក ។

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ របស់​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា លោក ស៊ុន ចាន់​ថុ​ល បាន​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា ការ​វិនិយោគ​ថ្មី ពិតជា​ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត​របស់​វិនិយោគិន លើ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សក្តានុពល​អាជីវកម្ម​របស់​កម្ពុជា ។

លោក​បាន​មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​របស់​កម្ពុជា ជាមួយ​ប្រទេស​ចិន កូរ៉េ​ខាងត្បូង និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម គឺជា​កត្តា​សំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ៕