ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដាំ​សម្ដេច​ទៅ​ជន​នៅ​ក្រៅ​ស្រុក ឱ្យ​រង់ចាំ​មើល តើ​ឧស្សា​ហកម្ម​ផលិត​សម្ភារ​យោធា​​របស់​កម្ពុជា​ខ្លាំង​ប៉ុណ្ណា? 

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ឆ្លើយ​តប​ទៅ​នឹង​ក្រុមប្រឆាំង​ប៉ុន្មាន​នាក់ ដែល​តែង​រិះគន់​សម្ដេច​កប់​ៗ​មាត់​ពី​ក្រៅប្រទេស ពាក់ព័ន្ធ​នឹង​សម្ភារ​ប្រើប្រាស់របស់​កងទ័ព​កម្ពុជា   សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃ​កម្ពុជា ហាក់​ប្រៀបធៀប​ក្រុម​នោះ​ទៅ​នឹង​សត្វ​សុនខ​ប៉ុន្មាន​ក្បាល​​ប៉ុណ្ណោះ​នៅ​ក្រៅប្រទេស​ ។ 

សម្ដេច​បាន​ផ្ដាំ​ទៅ​កាន់​ក្រុម​នោះ​ដូច្នេះ​ថា «​បើ​អាច​ឈប់​ព្រូស​បាន ល្មម​ឈប់​ព្រូស​ទៅ​..! ហើយ​បើ​ព្រូស​ពេល​ណា ក៏​នៅ​តែ​ព្រូស ឯង​រង់ចាំ​មើល​លទ្ធ​ផល​ទៅ​..! សមត្ថភាព​របស់​កម្ពុជា គឺ​អាច​ធ្វើ​បាន នៅ​ពេល​ខាង​មុខ​ ឯង​ចាំ​មើល​ឧស្សាហកម្ម​យោធា​របស់​កម្ពុជាប៉ុនណា ? នេះ​ជា​ការ​ប្ដេជ្ញា​ចិត្ត ក្នុង​នាម​ជា​អ្នក​ទ​ទួល​ខុស​ង​ត្រូវ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។ នេះ​ជា​បណ្ដាំ​របស់​សម្ដេច​តេ​ជោ​ទៅ​កាន់​ក្រុមប្រឆាំង​ប៉ុន្មាន​នាក់ ​ដែល​សម្ដេច​ប្រៀបធៀប​ទៅ​នឹង​សត្វ​«​សុនខ​»​ប៉ុន្មាន​ក្បាល ​ដែល​ចេះ​តែ​ព្រូស​ពី​ក្រៅ​ស្រុក​មិន​ឈប់​ឈរ ដែល​សម្ដេច​​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និង​កម្ម​ការ ក្នុង​ការ​អញ្ជើញ​ត្រូ​ត
​ពិនិត្យ​រោងចក្រ​ផលិត​សម្ភារ​យោធា​«DSS» កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា នៅ​ក្នុង​ខេត្តបាត់ដំបង ​។

​ងាក​ទៅ​កាន់​ក្រុម​កម្មករ កម្ម​ការិ​នីរោងចក្រ​ដែល​កំពុង​មមារញឹក​ក្នុង​ការងារ​ឯណេះ​វិញ សម្ដេច ហ៊ុន សែន បាន​ផ្ដាំផ្ញើ​ហាក់​ផ្ទុយ​ស្រឡះ​ពី​បណ្ដាំ​ទៅ​កាន់​ក្រុម​រិះគន់​ខាងលើ ដោយ​សម្ដេច​បាន​ណែនាំ​ដូច្នេះ​ថា «​ក្មួយ​ៗ​ទាំងឡាយ​​ដែល​ធ្វើ​ការងារ​នៅ​ទី​នេះ ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​គុណភាព ប្រសិនបើ​គ្មាន​ប្រសិទ្ធភាព មិន​អាច​យក​ទៅ​បំពាក់​ឲ្យ​កងទ័ព​បាន​ទេ​ ។ ជីវិត​កងទ័ព​សំខាន់​ណាស់​ ។ ជីវិត​មនុស្ស​សំខាន់ ដូច្នេះ ​មិន​អាច​ខ្ជីខ្ជាបាន​ទេ​ក្នុង​ការ​ផលិត​»​ ។

​នៅ​ចំពោះ​មុខមន្ត្រី​ និង​ក្រុម​កម្មករ កម្មការិ​នី​រាប់រយ​នាក់​នៅ​រោងចក្រ សម្ដេច​ប្រធាន​ព្រឹទ្ធ​ស​ភា បាន​លើក​ឡើង​ពី​គុណភាព​សម្ភារ​យោធា​នេះ​ថា «​តើ​ត្រូវ​ធានា​ចំពោះ​គ្រាប់​ប្រភេទ​ណាខ្លះ ? យើង​ផលិត​ត្រូវ​មាន​ស្ដង់ដា​គ្រប់​គ្រាប់ ប៉ុន្តែ​ខ្ញុំ​ដើរ​ពិនិត្យ​មើល​អម្បាញ់មិញ ពិតមែនតែ​មើល​មិន​ទាន់​ទំនើប តែ​យើង​មាន​សមត្ថភាព ដើម្បី​ឆ្លើយ​តប​ទៅ​លើ​ការងារ​មួយ​ចំនួន ដែល​ជា​តម្រូវការ​ទាំង​កងទ័ព​នៅ​ជួរ​មុខ ទាំង​អ្នក​ប្រតិបត្តិការ​ផ្សេង​ៗ ដែល​អាច​មានការ​ចាំបាច់​ត្រូវ​ប្រើប្រាស់​»​ ។

​ជាមួយនឹង​ផលិតផល​នៃ​ការ​ផលិត​បាន​នូវ​សម្ភារ​យោធា​របស់​កម្ពុជា​នេះ សម្ដេច  ហ៊ុន សែន ហាក់​បង្ហាញ​ពី​ភាព​រីករាយ និង​មោទនៈភាព​បំផុត នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​«DSS» និងសម្ភារយោធា​ដែល​បាន​ដាក់​តាំង​បង្ហាញ​ជូន​សម្ដេច និង​មន្ត្រី​គ្រប់​ស្ថាប័ន​ត្រូ​ត​ពិនិត្យ​ ។ ជាមួយនឹង​ការ​ត្រួត​ពិនិត្យ​ក្នុង​ឱ​កាស​នោះ សម្ដេច​ក៏​បាន​លើក​ឡើង​ដែរ​ថា «​ខ្ញុំ​មានការ​រីករាយ​ជាមួយនឹង​មាន​វឌ្ឍនៈភាព​»​ ។

​រោងចក្រ​ផលិត​សម្ភារយោធា​«DSS» នៅ​ក្នុង​ខេត្តបាត់ដំបង​នេះ បាន​បើក​ដំណើរ​​បាន​ប្រមាណ​០៦​ខែ​កន្លង​មក​ហើយ ​។ នេះ​បើ​តាម​ប្រសា​ស​ន៍​​សម្ដេច ដែល​បានសំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ កម្ម​ការិ​នីនៅ​ក្នុង​រោងចក្រ​ ។ សម្ដេច​តេ​ជោ​បាន​ថ្លែង​ថា
​«​រោងចក្រ​DSS ដំណើ​ការ​បាន​០៦​ខែ​ហើយ​ ។  យើង​ចាប់ផ្ដើម​នៃ​ការ​ផលិត​ពី​ខ្នាត​មួយ​មាន​ចំនួន​តិច​ទៅ​ចំនួន​ច្រើន ​។ ឥឡូវ​យើង​អត់​និយាយ​ពី​រាប់រយ ឬ​រាប់​ពាន់​កំ​ផ្លេ​​ទេ​ ។ យើង​និយាយ​ពី​រាប់ម៉ា​ន​កំ​ផ្លេ​វិញ​ ។ នេះ​ជា​ការ​ផ្ដាំ​ទៅ​ក្រុមប្រឆាំង​ក្រៅប្រទេស​»​។      រោងចក្រ​«DSS» នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង ជា​រោងចក្រ​របស់​កម្ពុជា ដែល​ផលិត​សម្ភារ​កងទ័ព ដោយ​កម្លាំង​របស់​កម្មករ កម្មការិ​នី​កម្ពុជា​ ។

នៅ​ក្នុង​ដំណើរ​អញ្ជើញ​ដល់​ក្នុង​រោងចក្រ​នេះ  សម្ដេច​ប្រមុខ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពិនិត្យ​ពី​ចង្វាក់​ផលិតកម្ម​ទូទៅ​នៃ​ដំណើ​ការ​រោងចក្រ DSS ផលិត​សម្ភារ​យោ​​ធា​ទាំងអស់ ចាប់តាំងពី​វត្ថុធាតុដើម រហូត​ដល់​ផលិតផល​សម្រេច ​។ ជាដំបូង​នៃ​ការ​ចាប់ផ្ដើម​រោងចក្រ DSS បាន​និង​កំពុង​ផលិត​សម្ភារ​យោធា​រួម​មាន «​អាវ​ក្រោះ​ និង​មួក​ការពារ​សុវត្ថិភាព​»​ ។​«​ការ​បើក​រោងចក្រ​ផលិត​សម្ភារ​យោធា​នេះ មិនមែន​សម្រាប់​យក​ទៅ​ឈ្លានពាន​អ្នក​ណា​នោះ​ទេ​ ។

ហើយ​រយៈពេល​ចុង​ក្រោយ​នេះ ពោល​គឺ​ក្រោយ​ពេល​មាន​រោងចក្រ ​DSS ​នេះ ទាំង​កងកម្លាំង​យោធា និង​នគរបាល គឺ​ពុំ​បាន​នាំ​សម្ភារ ឬ​អាវ​ក្រោះ​ចូល​មក​ពី​ប្រទេស​ណា​ទៀត​ដែរ គឺ​ប្រើប្រាស់សម្ភារៈ​របស់​ខ្មែរ​ ដែល​ផលិត​នៅ​ក្នុង​រោង​ចក្រ​DSS ​នេះ ​ផ្ទាល់​តែ​ម្ដង​» ​។ នេះ​ជា​ប្រសា​ស​ន៍​បញ្ជាក់​បន្ថែម ក្រោយ​ពី​សម្ដេច​បាន​អញ្ជើញ​ពិនិត្យ​រួចរាល់​នូវ​ខ្សែ​ចង្វាក់​ទូទៅ​ក្នុង​រោងចក្រ និង​សម្ភារ​​យោធា​ដែល​ផលិត​បាន​សម្រេច​ ៕