ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩ខែដើមឆ្នាំ២០២៥ សមត្ថកិច្ចឃាត់ជនសង្ស័យជាង២០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេ.ទ

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ ដើមឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ សរុប​១៤៧​ករណី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ ដើមឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ សរុប​១៤៧​ករណី ក្នុង​នោះ​មាន​អាជីវកម្ម​ផ្លូវភេទ​៩២​ករណី ។

ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២០៥​នាក់ ស្រី​៣៧​នាក់ និង​ជនបរទេស​១៩​នាក់ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​-​ខេត្ត ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​ទាំង​១៤៧​ករណី​នោះ អំពើ​ជួញដូរ​មនុស្ស​បង្ក្រាប​បាន​ចំនួន​៥៥​ករណី ឃាត់ខ្លួន​មនុស្ស​៧៩​នាក់ ស្រី​៧​នាក់ ជនបរទេស​១៣​នាក់ សង្គ្រោះ​ជន​រង​គ្រោះ​បាន​ចំនួន​២០០​នាក់ និង​អាជីវកម្ម​ផ្លូវភេទ​បង្ក្រាប​បាន​ចំនួន​៩២​ករណី ឃាត់ខ្លួន​មនុស្ស​១២៦​នាក់ ស្រី​៣០​នាក់ ជនបរទេស​៦​នាក់ និង​សង្គ្រោះ​ជន​រង​គ្រោះ​២៨៣​នាក់ ។

ជា​រួម​ទាំង​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ សមត្ថកិច្ច​បាន​រំដោះ​ជន​រង​គ្រោះ​សរុប​៤៨៣​នាក់ ។ ក្នុង​រយៈពេល​ដូច​គ្នា​នេះ​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​ក៏​បាន​សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាប័ន​ជំនាញ​ទាំង​ក្នុង និង​ក្រៅប្រទេស ជួយ​អន្តរាគមន៍​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​សរុប​១៥៧​នាក់ ក្នុង​នោះ​មាន​អនីតិជន​៣៦​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ