ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ជួរ​មុខ​ព្រំដែន​ឃាត់ខ្លួន​ជនជាតិថៃចំនួន​០៥​​នាក់​​ដែល​ប៉ុនប៉ង​ឆ្លង​ដែន​​ខុស​ច្បាប់

2 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  ជនជាតិថៃចំនួន​០៥​នាក់ ក្នុង​នោះ ​មាន​ស្រី​ចំនួន​០២​នាក់ត្រូវ​បាន​កម្លាំង​ការពារ​ព្រំដែន​ជួរ​មុខ​កម្ពុជា​​ឃាត់ខ្លួន​ពេល​ពួក​គេ​ប៉ុនប៉ង​លួច​ឆ្លង​ដែន​ចេញពី​កម្ពុជា​ត្រឡប់​ទៅ​កាន់​ប្រទេស​ខ្លួន​វិញ​តាម​ច្រករបៀង​ដោយ​ខុសច្បាប់ កាលពី​វេលា​រំលង​អ​ធ្រា​ត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​២១ តុលា នៅ​ក្នុង​ទឹកដី​ស្រុក​សំពៅ​លូន​ ។ យោង​តាម​របាយ​ការ​ណ៍​ដែល​កោះសន្តិភាព​ទ​ទួល​បាន​…

ខេត្តបាត់ដំបង​ ៖  ជនជាតិថៃចំនួន​០៥​នាក់ ក្នុង​នោះ ​មាន​ស្រី​ចំនួន​០២​នាក់ត្រូវ​បាន​កម្លាំង​ការពារ​ព្រំដែន​ជួរ​មុខ​កម្ពុជា​​ឃាត់ខ្លួន​ពេល​ពួក​គេ​ប៉ុនប៉ង​លួច​ឆ្លង​ដែន​ចេញពី​កម្ពុជា​ត្រឡប់​ទៅ​កាន់​ប្រទេស​ខ្លួន​វិញ​តាម​ច្រករបៀង​ដោយ​ខុសច្បាប់ កាលពី​វេលា​រំលង​អ​ធ្រា​ត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​២១ តុលា នៅ​ក្នុង​ទឹកដី​ស្រុក​សំពៅ​លូន​ ។

យោង​តាម​របាយ​ការ​ណ៍​ដែល​កោះសន្តិភាព​ទ​ទួល​បាន​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា ជនជាតិ​ថៃទាំង​០៥​នាក់​មាន​៖  ១-​ឈ្មោះ សុ​ថា​ធី​ម ប៊ុ​ន​សាំង ភេទស្រី​ អាយុ​៣២​ឆ្នាំ  ២-​ឈ្មោះ ភី​ម​វិ​ផា កែវ​បុ​ន​លឿង ភេទស្រី​ អាយុ​១៦​ឆ្នាំ  ៣-​ឈ្មោះ សោម​សិទ្ធ សុក​ចំរើន ភេទប្រុស​អាយុ​៣១​ឆ្នាំ  ៤​-ឈ្មោះ ផាក់​ឌី​ផាក់​ផុង ជិន​ណា​វ៉ា​ត ភេទប្រុស ​អាយុ​៣២​ឆ្នាំ និង​៥-​ឈ្មោះ​កាន់​ផា​កប ថា​ន់​ណា​ឡា​ត់ក​ន្ទ្រ​ប ភេទប្រុស ​អាយុ​២២​ឆ្នាំ ពួក​នេះ​រស់នៅ​ខេត្ត​ផ្សេង​គ្នា នៃ​ប្រទេស​ថៃ ​។

​ក្រុម​ជនជាតិថៃទាំងនេះ ត្រូវ​បាន​កម្លាំង​ការពារ​ព្រំដែន​ជួរ​មុខ​កម្ពុជា សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​សំពៅ​លូន​ធ្វើការ​ឃាត់ខ្លួន ពេល​ពួក​គេ​កំពុង​ផ្ដុំ​គ្នា ព្យាយាម​រក​កន្លែង​ឆ្លង​អូរ​ព្រំដែន​ចេញពី​ប្រទេស​កម្ពុជាត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញទាំង​កណ្ដាល​អ​ធ្រា​ត្រ​ ។ អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ ដែល​ទ​ទូល​ចាត់ការ​លើ​ករណី​នេះ បាន​ប្រាប់​កោះសន្តិភាព​ថា  ក្រុម​ជនជាតិ​ថៃ​ មាន​ប្រុស មាន​ស្រី​ទាំង​០៥​នាក់​នេះ ត្រូវ​កម្លាំង​ជួរ​មុខ​ឃាត់ខ្លួន នៅ​ក្បែរ​ច្រៀក​របៀង​មាត់​អូរ​ព្រំដែន​មួយ​កន្លែង ដែល​ពួក​គេបម្រុង​នឹង​ឆ្លង​ត្រឡប់​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ខ្លួន​វិញ​ដោយ​ខុសច្បាប់​ ។

​លោក​អធិការ​បាន​ស្រង់​ចម្លើយ​ពួក​ជនជាតិ​ថៃ​ទាំងនេះ​ថា ពួក​គេ​ធ្វើ​ការងារ​នៅ​តំបន់​ក្រុង​ប៉ោយ​​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ។ ​ពួក​គេ​ចង់​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ តែ​គ្មាន​ច្រក​សម្រាប់​ឆ្លងកាត់ទេ ​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដីស្រុក​សំពៅ​លូន តាម​រយៈ​មេខ្យល់​ខ្មែរ​ម្នាក់ និង​មេខ្យល់​ជនជាតិថៃ​ម្នាក់ ដែល​ពួក​ខ្លួន​មិន​ស្គាល់ឈ្មោះ​ ។

​ចម្លើយ​របស់​ពួក​គេ​បាន​ប្រាប់​ថា ពួក​មេខ្យល់​បាន​ប្រាប់​ថា  ពួក​គេ​អាច​នាំ​ឆ្លង​ព្រំដែន​តាម​ច្រករបៀង នៅ​ក្នុងស្រុក​សំពៅ​លូន​បាន ទើប​ពួក​ខ្លួន​សម្រេច​មក​តាម​មេខ្យល់ តែ​ពេល​ដឹក​ពួក​ខ្លួន​ដល់​ចំណុច​ខាងលើ ក្បែរ​អូរ​ព្រំដែន ស្រាប់តែ​បាត់​មេ​​​ខ្យល់ លុះ​បន្តិច​ក្រោយមក​ ក៏​ត្រូវ​កម្លាំងយោធា​កម្ពុជា មក​ដល់​ឃាត់ខ្លួន​ល្មម ​។

​លោក ទឹម វិ​ឆ័​យ អធិការ​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់​ដែរ​ថា  ក្រោយ​ឃាត់ខ្លួន​ពួក​គេ​សួរនាំ​បឋម ក្រោយមក​ ក៏​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​សើ​ប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការ​ខេត្ត​ភ្លាម​ៗ​ដែរ ដើម្បី​ចាត់ការ​បន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ