ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.ត់ខ្លួន​​បុរស​​ម្នាក់លួ.ចលាក់អាវុ.ធដោយខុសច្បាប់នៅផ្ទះចាំចម្ការមួយកន្លែង

50 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ដែល​លាក់​ទុក កាន់កាប់​និង​ប្រើប្រាស់​អាវុធ​AK​និង​អាវុធ​កែ​ច្នៃ ដោយ​ខុសច្បាប់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​ជូន​សមត្ថកិច្ច​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​កាន់កាប់​អាវុធ​ខុសច្បាប់​កាលពី​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ជើងភ្នំ​ម្រេច​ស្ថិត​នៅ​ភូមិ​អូរ​អ​ញ្ចា ឃុំ​តា​សាល…

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ដែល​លាក់​ទុក កាន់កាប់​និង​ប្រើប្រាស់​អាវុធ​AK​និង​អាវុធ​កែ​ច្នៃ ដោយ​ខុសច្បាប់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​ជូន​សមត្ថកិច្ច​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​កាន់កាប់​អាវុធ​ខុសច្បាប់​កាលពី​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ជើងភ្នំ​ម្រេច​ស្ថិត​នៅ​ភូមិ​អូរ​អ​ញ្ចា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ន​បាល​ស្រុក​ឱ​រ៉ា​ល់​បាន​និយាយ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ ថា​មានការ​រក្សា​ទុក​និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ នៅផ្ទះ​ចាំចំការ​មួយ​កន្លែង​របស់​ឈ្មោះ ផែ ផល ហៅ ស្វិត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ចំណុច​ជើងភ្នំ​ម្រេច​ស្ថិត​នៅ​ភូមិ អូរ​អ​ញ្ចា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បន្ត​ថា​÷ ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តា​សាល សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​និង​លោក​មេ​ភូមិ ក៏​ចុះ​ទៅ​ដល់​កន្លែង​ទីតាំង​ធ្វើការ​ស្រាវជ្រាវ​ត្រួតពិនិត្យ​បានឃើញ​អាវុធ​ចំនួន​០២ ដើម​ ទី​១-​អាវុធ AK ស្វាយ​បត់ ០១ ដើម​លេខ​៧៧៦៧ ទី​២-អាវុធ​កែ​ឆ្នៃ ០១ ដើម ទី​៣-បង់​ចំនួន ០១ និង​ទី​៤-​គ្រាប់​អាវុធ AK ចំនួន ០៤ គ្រាប់​ផង​ដែរ​។​

 ​ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផែ ផល ហៅ ស្វិត អាយុ​៥៦​ឆ្នាំ មក​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ដើម្បី​ធ្វើការ​សាកសួរ​ក្រោយ​ពី​ធ្វើការ​សួរនាំ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​អាវុធ​AK នោះ​ខ្លួន​បាន​មក​ពី​ឈ្មោះ​សា​លួត នៅ​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ខាងលើ​អាវុធ​AK​និង​អាវុធ​កែ​ច្នៃ ត្រូវ​បាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ