ខេត្តពោធិ៍សាត់៖ កម្ពុជា ទទួលបានអគារសិក្សា ១ខ្នង នៅសាលាបឋមសិក្សាគល់ទទឹង ខេត្តពោធិ៍សាត់ ពីសំណាក់ភាគីជប៉ុន សម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្សសិក្សារៀនសូត្រក្រេបយកចំណេះដឹង។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែតុលានេះ បានឱ្យដឹងថា អគារសិក្សា ១ខ្នង ៦បន្ទប់ បង្គន់អនាម័យ ៥បន្ទប់ និងកន្លែងលាងសម្អាតដៃ ១កន្លែង នៅសាលាបឋមសិក្សាគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការក្ដីសង្ឃឹមលូថារ៉ានកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ការណ៍នោះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងលោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់៕
ចែករំលែកព័តមាននេះ