ស្នងការខេត្តព្រះសីហនុ ប្រឡងជ្រើសរើសមន្ត្រីនគរបាលជាតិឆ្នាំ២០២៥ ដោយរលូន
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ពៅ ប្រុស ស្នងការរងផែនការងារធនធានមនុស្ស…
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ពៅ ប្រុស ស្នងការរងផែនការងារធនធានមនុស្ស…
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ពៅ ប្រុស ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស ដឹកនាំអនុគណៈកម្មការផ្តល់ពាក្យ ដល់បេក្ខជន បេក្ខនារី ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៥ ចាប់ផ្តើមអនុវត្តពីព្រឹកថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ តទៅ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដំណើរការផ្តល់ពាក្យ ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិប្រព្រឹត្តទៅយ៉ាងរលូន ពុំមានអ្វីកើតឡើងឡើយ ៕
ចែករំលែកព័តមាននេះ