ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈឺ​គូថ ឬ​មាន​ដុំពក? កុំ​ទាន់​ថា​ជា​ឫសដូងបាត! ដឹង​ពី​ជំងឺ​ដ៏​កាច​សាហាវ​ទាំង៧​ដែល​អាច​ងាយយល់ច្រឡំ​បំផុត!

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ មនុស្ស​ជាច្រើន​តែងតែ​គិត​ថា ដុំពក​នៅ​បរិវេណ​ទ្វារបាត​សុទ្ធតែ​ជា​ជំងឺ​ឫសដូងបាត។ ប៉ុន្តែ​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ឯកទេស ដុំពក​នៅ​ទីនោះ​​មិនមែន​សុទ្ធតែ​ជា​ឫសដូងបាត​នោះ​ទេ​! ការ​យល់ច្រឡំ​នេះ​អាច​បណ្ដាល​ឲ្យ​ខកខាន​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងទៀត​បាន​ទាន់​ពេលវេលា។ ដូច្នេះ​ហើយ អ្នកជំងឺ​ត្រូវតែ​មក​ពិគ្រោះ និង​ពិនិត្យ​រន្ធ​បាត…

រាជធានីភ្នំពេញ៖ មនុស្ស​ជាច្រើន​តែងតែ​គិត​ថា ដុំពក​នៅ​បរិវេណ​ទ្វារបាត​សុទ្ធតែ​ជា​ជំងឺ​ឫសដូងបាត។ ប៉ុន្តែ​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ឯកទេស ដុំពក​នៅ​ទីនោះ​​មិនមែន​សុទ្ធតែ​ជា​ឫសដូងបាត​នោះ​ទេ​!

ការ​យល់ច្រឡំ​នេះ​អាច​បណ្ដាល​ឲ្យ​ខកខាន​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងទៀត​បាន​ទាន់​ពេលវេលា។ ដូច្នេះ​ហើយ អ្នកជំងឺ​ត្រូវតែ​មក​ពិគ្រោះ និង​ពិនិត្យ​រន្ធ​បាត ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់។

១. ដុំពក​នៅ​រន្ធ​បាត​មិនមែន​ជា​ឫសដូងបាត​តែមួយ​ទេ! (ជំងឺ ៧ ប្រភេទ)

ដុំពក​នៅ​បរិវេណ​ទ្វារបាត​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ ឬ​ជំងឺ​សាមញ្ញ​ផ្សេងៗ​ដូចជា៖

  1. ឫសដូងបាត​ដែល​លាន​ចេញ៖ ការ​លាន​ចេញ​នៃ​ឫសដូងបាត​ខាងក្នុង ឬ​ឫសដូងបាត​ខាងក្រៅ​ដែល​ហើម​ខ្លាំង។
  2. បូស​គ្រោះថ្នាក់៖ បូស​នៅ​បរិវេណ​រន្ធ​បាត និង​បូស​អន្ទង់​។
  3. ដុំ​សាច់​រោគ​នៅ​រន្ធ​បាត៖ សាច់ដុះ​នៅ​បរិវេណ​រន្ធ​បាត និង​ក្នុង​រន្ធ​បាត។
  4. ជំងឺ​កាមរោគ៖ រួមមាន​ជំងឺ​សិរមាន់, ដំបៅ​នៃ​ជំងឺស្វាយ, ជំងឺ​ពងបែក។
  5. ដុំ​គីស៖ គីស​ក្រពេញ​ខ្លាញ់ និង​ក្រពេញ​គល់​រោម។
  6. មហារីក​រន្ធ​បាត​៖ ជា​ជំងឺ​កាច​សាហាវ​ដែល​ត្រូវការ​ព្យាបាល​បន្ទាន់។
  7. ការ​លាន​ធ្លាក់​ក្រសាល​គូថ​៖ ការ​ធ្លាក់​ចុះ​របស់​ពោះវៀនធំ​ផ្នែក​ចុង​ក្រោយ។

២. រោគសញ្ញា ៣ ចំណុច​ដែល​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ

ក្រៅពី​មាន​ដុំពក ប្រសិនបើ​អ្នកជំងឺ​មាន​រោគសញ្ញា​សំខាន់ៗ​បន្ថែម​ទាំងនេះ ត្រូវតែ​ប្រញាប់​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​ឲ្យ​បាន​លឿន​បំផុត៖

  • ឈឺចាប់​រំខាន៖ ដុំពក​ដែលមាន​លក្ខណៈ​រំខាន និង​មាន​សភាព​ឈឺចាប់​ខ្លាំង
  • ហូរឈាម/កំណកឈាម៖ ដុំពក​ដែលមាន​លក្ខណៈ​ងាយ​ហូរឈាម ឬ​មាន​កំណកឈាម​ចេញមក​ក្រៅ។
  • មាន​ក្លិន​និង​ទឹករងៃ៖ ភាព​សើម​នៅ​បរិវេណ​រន្ធ​បាត ឬ​កន្ទួល​ដែលមាន​សភាព​ឈឺចាប់ ឬ​ធ្លាយ​ហូរ​ទឹករងៃ អាច​មាន​ក្លិន​ចម្លែក​ចេញមក​ក្រៅ។

កុំ​បណ្តោយ​ឲ្យ​ជំងឺ​ធ្ងន់ធ្ងរ! ប្រសិនបើ​លោកអ្នក​មាន​មាន​បញ្ហា ឬ​រោគសញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​រួសរាន់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស ដើម្បី​ទទួល​បាន​ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ច្បាស់លាស់ និង​វិធីសាស្ត្រ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ឲ្យ​បាន​ទាន់​ពេលវេលា៕


ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ