ធ្លាប់ជាប់គុ.ក០២លើក តែអត់រាង លើកនេះខឹ.ងសុំលុយបងស្រីមិនបានដុ.តផ្ទះឆេះខ្ទេច
- កណ្តាល
ខេត្តកណ្តាល ៖ នេះហើយឥទ្ធិពលគ្រឿងញៀន សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាក កុំចង់ដឹង បំផ្លាញទាំងគ្រួសារ និងទាំងសង្គម ។ ជាក់ស្តែង…
ខេត្តកណ្តាល ៖ នេះហើយឥទ្ធិពលគ្រឿងញៀន សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាក កុំចង់ដឹង បំផ្លាញទាំងគ្រួសារ និងទាំងសង្គម ។ ជាក់ស្តែង…
ខេត្តកណ្តាល ៖ នេះហើយឥទ្ធិពលគ្រឿងញៀន សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាក កុំចង់ដឹង បំផ្លាញទាំងគ្រួសារ និងទាំងសង្គម ។ ជាក់ស្តែង ដូចបុរសម្នាក់នេះ ប្រើប្រាស់គ្រឿងញៀនជាប្រចាំ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លើក និងធ្លាប់បានក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន០៣លើករួចមកហើយ តែមិនរាងចាល ខឹងសុំលុយបងស្រីបង្កើត៥ម៉ឺនរៀលមិនបានដុតផ្ទះឆេះខ្ទេច ត្រូវបងស្រីប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង២០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខុន ចន្ថា ភេទស្រី អាយុ៤៦ឆ្នាំ ជាកសិករ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យឈ្មោះខុន សូយទ្រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មានសារធាតុញៀនវិជ្ជមាន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លើក និងធ្លាប់បានក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន០៣លើក ។
ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យឆេះខូចខាតសម្ភារៈរួមមាន ផ្ទះ០១ខ្នងមានទំហំ០៤ ម៉ែត្រ×០៧ម៉ែត្រ ផ្ទះឈើជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី និងសម្ភារក្នុងផ្ទះទាំងស្រុង។ តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ។ ដោយនៅថ្ងៃទី១៩ តុលា ឆ្នាំ២០២៥ វេលាម៉ោង៨ និង២០នាទីយប់ ជនសង្ស័យបន្ទាប់ពីផឹកស្រាបៀរអស់ចំនួន០៥កំប៉ុង រួចក៏បានដើរត្រលប់មកផ្ទះវិញហើយបានសុំលុយជនរងគ្រោះចំនួន៥០.០០០រៀលមិនបាន ក៏ខឹងបានកាច់ចង្ក្រានហ្គាសបញ្ឆេះរួចបានយកទៅធ្វើសកម្មភាពដុតផ្ទះបណ្ដាលឱ្យឆេះខូចខាតទាំងស្រុង ហើយត្រូវបានប្រជាពលរដ្ឋនៅជិតខាងជួយបាញ់ទឹកពន្លត់ និងបានប្រើឡានទឹកជួយបាញ់ពន្លត់អស់១ឡាន ព្រោះខ្លាចឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅជិតខាង។
លុះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង៣០នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី
ច្បាប់ ៕
ចែករំលែកព័តមាននេះ