ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​បានទំនិញ​ចម្រុះ​៧​មុខ​ដែល​ឈ្មួញ​ចូល​ពី​​ប្រទេស​ថៃ​​​

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​កម្លាំង​ចម្រុះ​បាន​បង្ក្រាប​ទំនិញ​ចម្រុះ​៧​មុខ ​​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ​មាន​គ្រឿង​បរិភោគ​ ​​ថ្នាំ​សំលាប់​សត្វល្អិត​ និង​ស្មៅ​ កាលពី​យប់​ថ្ងៃ​ទី​២១ ​តុលា ឆ្នាំ​២០២៥…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​កម្លាំង​ចម្រុះ​បាន​បង្ក្រាប​ទំនិញ​ចម្រុះ​៧​មុខ ​​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ​មាន​គ្រឿង​បរិភោគ​ ​​ថ្នាំ​សំលាប់​សត្វល្អិត​ និង​ស្មៅ​ កាលពី​យប់​ថ្ងៃ​ទី​២១ ​តុលា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន ឃុំ​​ម៉ាឡៃ ​ស្រុក​ម៉ា​ឡៃ​ ។

លោក​ស្វាយ ជា អភិបាលស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា ​កម្លាំង​ចម្រុះ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុក​​ទំនិញ​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ថៃ ​ដែល​ដកហូត​បាន​ចំនួន​៧​មុខ​៖ ​មាន​ថ្នាំ​បាត់​ក្អក​១២កេស, នំ​ចាហួយ​ចាប់ឆាយ​៣​កេស, ម្សៅ​ដាក់​ត្រ​ង៉ែ​ន​៣​កញ្ចប់​ធំ, ឡេ​ចំនួន​៣កេស,​ ថ្នាំ​បាញ់​ប៉ូវ​​ពោត​៤កេស, ថ្នាំ​បាញ់​សំលាប់​ស្មៅ​៣​កេស, និងថ្នាំ​សំលាប់​សត្វល្អិត​១​កេស ក្នុង​ឃ្លាំង​មួយ​​ក្បែ​ព្រំដែន​ ។

លោក​បាន​បញ្ជាក់​ទៀតថា​ ​នៅ​ពេល​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​មាន​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ម៉ា​ឡៃ ​សហការ​ជាមួយ​កម្លាំង​អាជ្ញា​ធរ មាន​សមត្ថ​កិច្ច​ស្រុក​ម៉ា​ឡៃ​ បាន​ចុះ​បង្ក្រាប ​ហើយ​ត្រូវ​ម្ចាស់​ឃ្លាំង​បាន​រត់គេច​ខ្លួន​បាត់​ បន្សល់​ទុក​ទំនិញ​ចម្រុះ​៧​មុខ ​ត្រូវ​បាន​ដកហូត​យក​មក​ដុត ​និង​កប់​ចោល​ ហើយ​កំពុង​ស្រាវជ្រាវ​រក​ចាប់​ម្ចាស់​ ឬ​ឈ្មួញ​ដើម្បី​អនុវត្ត​តាម​ច្បាប់​អោយ​ខាង​តែ​បាន​។

លោក ស្វាយ ជា បាន​បញ្ជាក់ទៀត​ថា​ ទំនិញ​ដែល​ត្រូវ​បាន​កម្លាំង​ចម្រុះ​បង្ក្រាប​ដកហូត​បានជា​ទំនិញ​​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ក្បែរ​អូរ​ព្រំដែន​ហើយ​​បម្រុង​នាំ​ចេញ​លក់​បន្ត ​ហើយ​កម្លាំង​បង្ក្រាប​បាន​យក​កប់​ចោល ​និង​កំពុង​ស្រាវជ្រាវ​រក​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ