ខេត្តស្ទឹងត្រែង៖កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ជាស្នងការនគរបាលខេត្តស្ទឹងត្រែងថ្មី ជំនួសលោកឧត្តមសេនី
យ៍ទោ អូត ស៊ីវុត្ថា ដែលត្រូវបានតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សរ ថេត អគ្គស្នងការដ្ឋាននគរ
បាលជាតិ នៅសាលប្រជុំធំសាលាខេត្ត។
លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ត្រូវបានផ្លាស់ប្តូរមកពីការិយាល័យអនុប្រធាននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងឱកាសនោះឯកឧត្តម សរ ថេត បានណែនាំដល់ស្នងការថ្មីឲ្យខិតខំពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងផ្តល់សេវាសាធារណៈល្អជូនពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ស្នងការថ្មីត្រូវបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆ្លងដែន គ្រឿងញៀន និងការរត់ពន្ធមនុស្ស ហើយត្រូវឆ្លើយតបឲ្យទាន់ពេលវេលា ដើម្បីធានាស្ថេរភាព និងសុវត្ថិភាពជូនពលរដ្ឋក្នុងខេត្តស្ទឹងត្រែង។
ពិធីនេះមានការចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត៕




ចែករំលែកព័តមាននេះ