ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផ្ដើម​វាយកម្ទេចសំណង់អតីតសណ្ឋាគារអង្គរ​មានជ័យដែល​មានអាយុ​៧៥ឆ្នាំ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​គណៈ​​អភិបាល​ខណ្ឌ​៧​មក​រា ធ្វើ​ពិធី​«​ក្រុង​ពាលី​»​សុំ​សេចក្តីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ជា​ផ្លូវការ រួច​មក កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​គណៈ​​អភិបាល​ខណ្ឌ​៧​មក​រា ធ្វើ​ពិធី​«​ក្រុង​ពាលី​»​សុំ​សេចក្តីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ជា​ផ្លូវការ រួច​មក កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ លោក​អភិបាល​ខណ្ឌ​៧​មក​រាបាន​ដឹកនាំ​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​ការដ្ឋាន​អគារអតីត​ «​សណ្ឋាគារ​អង្គរ​មាន​ជ័យ​» ដែល​អ្នក​បច្ចេកទេស​កំពុង​វាយ​កម្ទេច​ជា​បណ្តើរ​ៗ ។

ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ ព្រម​ទទួលយក​ប្រាក់​ជា​គោលនយោបាយ ​ដើម្បី​ចាកចេញ ប៉ុន្តែ​នៅ​សល់​២​គ្រួសារ​ទៀត នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ ។ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា បាន​ដឹកនាំ​ក្រុមការងារ ជាមួយ​មន្ត្រី​ជំនាញ​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទៅ​ត្រួតពិនិត្យ​មើល​ទីតាំង​ការដ្ឋាន ដែល​កំពុង​ដំណើរការ​ប្រើប្រាស់​គ្រឿងចក្រ​វាយ​រំលំ ។ អគារ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​កែង​រវាង​មហាវិថី​ព្រះ​មុនី​វង្ស​និង​មហាវិថី​កម្ពុជា​ក្រោម ក្នុងភូមិ​១សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

បើ​តាម​មន្ត្រី​ជំនាញ​អះអាង​ថា ដំបូង​យើង​ត្រូវ​ឲ្យ​កម្មករ​វាយ​ជញ្ជាំង​ថ្ម​តាម​ជាន់​នីមួយ​ៗ ដោយ​មាន​ដាក់​សំណា​ញ់​បាំង​ការពារ​មិន​ឲ្យ​កម្ទេច​ថ្ម​ធ្លាក់​ប៉ះពាល់​ដល់​ផ្ទះ​ជិតខាង ពិសេស​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនោះ រួច​ហើយ​ចាប់ផ្តើម​ប្រើ​គ្រឿងចក្រ​កាយ​និង​វាយ​ប្លង់​សេ​និង​សសរ​ពីលើ​ដល់​ក្រោម ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥​កន្លង​ទៅ ឯកឧត្តម យស់ ឆោម ណា​​រ៉ា​ឌី រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ ដោយ​មានការ​ចូលរួម​ពី​លោក ឌី​រ័​ត្ន ខេ​ម​រុណ អភិបាលរង​ខណ្ឌ​៧​មក​រា បាន​ដឹកនាំ​ក្រុមការងារ ដើម្បី​រៀបចំ​ពិធីក្រុង​ពាលី​តាម​បែប​សាសនា សុំ​សេចក្ដីសុខ​ពី​ម្ចាស់​ទឹកដី ដែល​នៅ​ថែរក្សា​អគារ​អតីត​សណ្ឋាគារ«​អង្គរ​មាន​ជ័យ​» ដើម្បី​ដំណើរការ​គ្រឿងចក្រ​វាយ​រំលំ ។

តាម​លោក សុខ ស៊ី​ធា​រ៉ា អគ្គនាយក​ក្រុមហ៊ុនបាន​ឲ្យ​ដឹង​ថា ដំណើរការ​វាយ​រំលំ​អគារ​ខាងលើ​នេះ អាច​ប្រើ​រយៈពេល​១​ខែ​កន្លះ ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ។ បន្ទាប់​ពី​មាន​ពិធី​ក្រុង​ពាលី​រួចរាល់ ក្រុមការងារ​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​«​សាជីវកម្ម​ពិស្ណុការ អន្តរជាតិ​» នឹង​ចាប់ផ្តើម​ភ្លាម​ៗ ដោយ​ការ​វាយ​ជញ្ជាំង​តាម​ជាន់​នីមួយ​ៗ រួច​ទើប​វាយ​ប្លង់​សេ រហូត​ទាល់តែ​អស់​គ្រប់​ជាន់​តែ​ម្តង ។

ការ​វាយ​កម្ទេច​នេះ ធ្វើ​យ៉ាងណា​ឲ្យ​រួច​ជា​ស្ថាពរ​តែ​ក្នុង​រយៈពេល​៤៥​ថ្ងៃ​ប៉ុណ្ណោះ ។ឯកឧត្តម​រដ្ឋលេខាធិការ យស់ ឆោម​ណា​រ៉ា​ឌី បាន​បញ្ជាក់​បន្ថែម​ថា មក​ទល់​នឹង​ពេល​នេះ ៦៥ គ្រួ​សារបាន​រើស​សម្ភារៈ​ចេញពី​អគា​នោះ​រួច រាល់​ផង​ដែរ ។ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​បន្ត​ដោះស្រាយ​ជូន​ពួក​គាត់ នៅ​ទីស្តីការក្រសួង ដែល​បច្ចុប្បន្ន​ពួក​គាត់​នៅ ២​គ្រួសារ កំពុង​គិតពិចារណា​ដែល​នឹង​ធ្វើការ​ជាមួយ​ក្រសួង​បន្ត​ទៀត ។


គួរ​បញ្ជាក់​ថា អតីត​សណ្ឋាគារ​«​អង្គរ​មាន​ជ័យ​» ត្រូវ​បាន​សាងសង់​ឡើង​កាលពី​អំឡុង​ឆ្នាំ១៩៥០ ដែល​បើ​គិត​មក​ដល់​បច្ចុប្បន្ន​សំណង់​អគារ​នេះ​មាន​អាយុកាល​៧៥​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​លើ​ផ្លូវកែង​រវាង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​កម្ពុជា​ក្រោម ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧​មក​រា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ