ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​​មាន ការ​ដាំ​ដើមឈើ​កាន់តែ​ច្រើន ដើម្បី​ជា​រនាំង​ការពារ​បម្រែបម្រួល​អាកាសធាតុ

1 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ដើមឈើ មាន​សារៈសំខាន់​ណាស់ ជួយ​ស្រូប​យក​ឧស្ម័ន​ពុល ផ្ដល់​ខ្យល់អាកាស​បរិសុទ្ធ កាត់​បន្ថយកម្ដៅ ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ការពារ​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ​។…

ខេត្ត​ព្រៃវែង ៖ ដើមឈើ មាន​សារៈសំខាន់​ណាស់ ជួយ​ស្រូប​យក​ឧស្ម័ន​ពុល ផ្ដល់​ខ្យល់អាកាស​បរិសុទ្ធ កាត់​បន្ថយកម្ដៅ ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ការពារ​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ​។

នេះ​គឺជា​ប្រសាសន៍​របស់​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស​សុខា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លើក​ឡើង​នៅ​ក្នុង​ទិវា​ដាំ​កូន​ឈើ ដែល​បាន​ធ្វើ ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី 22 តុលា នៅ​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ស្ថិត​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ឯកឧត្ដម អភិ​សន្តិ​បណ្ឌិត បាន​បន្ត​ថា ដើមឈើ​ផលិត​អុក​ស៊ី​សែន ដែល​ចាំបាច់​សម្រាប់​ការ​ដកដង្ហើម​របស់​មនុស្ស និង​សត្វ ហើយ​ស្រូប​យក​ឧស្ម័ន​កាបូនឌីអុកស៊ីត ដែល​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់ ជួយ​កាត់​បន្ថយ​ការ​ឡើងក​ម្តៅ​ផែនដី និង​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វ​គ្រប់​ប្រភេទ​។ ដើមឈើ​ផ្តល់​ម្លប់ និង​ធ្វើ​ឲ្យ​បរិយាកាស​ត្រជាក់ ជួយ​ច្រោះ​យក​ធូលី និង​សារធាតុពុល​ផ្សេង​ៗ​ពី​ខ្យល់ ដូច​ជា ឧស្ម័ន​នីត្រាត​អុកស៊ីត និង​ស្ពាន់ធ័រឌីអុកស៊ីត ជាដើម​។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង បានអោយ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ ក្រៅពី​ដាំ​ដើមឈើ​នៅ​លើ​ដី​ទំនេរ​សាធារណៈ វត្ត​អា​រ៉ា​ម សាលារៀន និង​ក្នុង​ពិធីបុណ្យ​នានា មន្ទីរ​កសិកម្ម​ខេត្ត​ក៏​បាន​បណ្តុះ​កូន​ឈើ​ចម្រុះ​គ្រប់​ប្រភេទ សំរាប់​ធ្វើការ​ចែកចាយ​ជូន​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​ស្ថាប័ន​ផ្សេង​ៗ ទៀត​ជា​ច្រើន​ផង​ដែរ​។

ក្នុង​ឆ្នាំ​២០២៥​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បណ្តុះ​កូន​ឈើ​ចម្រុះ​បាន​ចំនួន​១៥.៩៤៥​ដើម មាន​ក្រ​ញូ​ង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និង​ប្រភេទ​ឈើ​ហូប​ផ្លែ​ជាដើម​។​ល​។ ទន្ទឹម​នឹង​នេះ បាន​ចែកចាយ​កូន​ឈើ​នៅ​តាម​បណ្តា​វត្ត​អា​រ៉ា​ម សាលារៀន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ និង​ដាំ​ក្នុង ពិធី​សម្ពោធ​សមិទ្ធិ​ផល​នានា​របស់​ថ្នាក់ដឹកនាំ មាន​ចំនួន​សរុប ២២០៣​ដើម ។

ក្នុង​ឱកាស​អបអរសាទរ បុណ្យ​រុក្ខទិវា ០៩ កក្កដា ឆ្នាំ​នេះ ដោយ​មានការ​ណែនាំ និង​ចង្អុលបង្ហាញ​ដ៏ ខ្ពង់ខ្ពស់​ពី​ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​មាន​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​លោក​អភិបាល នៃ​គណៈ​អភិបាល ស្រុក​បាភ្នំ សហ​គម​ន៏​ទួល​ព័ន្ធ​តា​ឡី មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បាន​រៀបចំ​ទី តាំងនៅ​បរិវេណ​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ស្ថិត​នៅ​ភូមិ​ទ័ព​ស្តេច ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ដើម្បី​ប្រារព្ធ​ពិធី​ដាំ​ដើមឈើ​ចំរុះ​ប្រមាណ​ជាង ២.០០០ ដើម និង​មានកូន​ឈើ​ចម្រុះ​ប្រមាណ ១.៥០០​ដើម សំរាប់​ដាំ​ជួស​បន្ត និង​ប្រគេន​ព្រះសង្ឃ ចែក​ជូន​លោកគ្រូ​អ្នកគ្រូ បងប្អូន​ប្រជាពលរដ្ឋ យក​ទៅ​ដាំ​នៅ​តាម​វត្ត​អា​រ៉ា​ម សាលារៀន និង​តាម​លំនៅ​ដ្ឋា​ន ដើម្បី​បន្សល់​ទុកជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ