ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង ស្នើកាត់​ទោស​ប្រហារ​ជីវិតលោកយូន ស៊ុកយូល ពីបទបះបោរ និង​ការដាក់ចេញច្បាប់អាជ្ញាសឹកខុសច្បាប់

3 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទី​ភ្នាក់​​ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា រដ្ឋ​អាជ្ញា​ពិសេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១៣​ មក​រា ​ស្នើ​ឲ្យ​កាត់ទោស​ប្រហារជីវិត​អតីត​ប្រធា​នាធិបតី​ដកហូត​តំណែង​លោក​YOON SUNK YEOL ពី​បទ​បះបោរ​។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទី​ភ្នាក់​​ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP​ថា រដ្ឋ​អាជ្ញា​ពិសេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១៣​ មក​រា ​ស្នើ​ឲ្យ​កាត់ទោស​ប្រហារជីវិត​អតីត​ប្រធា​នាធិបតី​ដកហូត​តំណែង​លោក​YOON SUNK YEOL ពី​បទ​បះបោរ​។

ក្រុម​លោក​CHO EUN SUK រដ្ឋ​អាជ្ញា​ឯករាជ្យ​ទទួល​បន្ទុក​រឿង​បះបោរ​​​ឧក្រិដ្ឋកម្ម​ដទៃ​ៗ​ទៀត​ ទាក់​ទិន​នឹង​លោក​YOON ទាមទារ​ទោស​ប្រហារជីវិត​ប្រឆាំង​លោក​YOON ​ពី​បទ​រៀប​ចំការ​បះបោរ​មួយ ​ដោយ​ចេញ​ច្បាប់អាជ្ញាសឹក ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​និង​ខុសច្បាប់ ​ពេល​ប្រទេស​មិន​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រាម​ឬ​សភាពការណ៍​បន្ទាន់​ជាតិ​ធ្ងន់​ធ្ងរ​ណាមួយ​ ។

តុលាការក្រុង​សេ​អ៊ូ​ល​មួយ​នឹង​ចេញ​សាលក្រម​កាតទោស​លោក​YOON ក្នុង​ខែកុម្ភៈ​។ តុលាការ​នោះ​ កាលពី​ខែ​មុន​បាន​ធ្វើ​សវនាការ​កាត់ទោស​៣ ទាក់ទិន​នឹង​ជនសង្ស័យ​៨​នាក់ ​ក្នុង​នោះ មាន​លោក​YOON ដែល​ទទួល​ការ​ចោទប្រកាន់​ថា ដឹកនាំ​ការ​បះបោរ និង​​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​យោធា និង​ប៉ូលិស​៧​រូប ពី​បទ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​បះបោរ​ ។

កាលពី​ថ្ងៃ​ទី​១៣​ មក​រា ​ក្រុម​រដ្ឋ​អាជ្ញា​ពិសេស ទាមទារ​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​១​ជីវិត សម្រាប់​អតីតរដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​លោក​KIM YONG HYUN ដោយ​អះអាង​ថា លោក​KIM គឺជា​អ្នក​រៀបចំ​ផែនការ ​និង​ដឹកនាំ​ការ​បះបោរ អម​ជាមួយ​លោក​YOON SUNK YEOL​ដោយ​ដាក់​ពង្រាយ​កងទ័ព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ