ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រៃវែង ណែនាំ​ឲ្យ​អភិបាលស្រុក​ ​តែងតាំង​ថ្មី ត្រូវ​ខិតខំ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​កាន់តែ​រីក​ចម្រើន

7 ម៉ោង មុន

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី​១៣ មក​រា ២០២៦​នេះ រដ្ឋបាល​ខេត្តព្រៃវែង ​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​អភិបាលស្រុក ​ចំនួន២រូប ដោយ​លោក វ៉ា…

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី​១៣ មក​រា ២០២៦​នេះ រដ្ឋបាល​ខេត្តព្រៃវែង ​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​អភិបាលស្រុក ​ចំនួន២រូប ដោយ​លោក វ៉ា ធី​ម អភិបាលស្រុក​ពាម​ជរ ត្រូវ​បាន​ផ្ទេរ​ឱ្យទៅ​កាន់​តំណែង​ជា​អភិបាលស្រុក​ពោធិ៍​រៀង និង​លោក យស ស៊ី​ណាត អភិបាលស្រុក​ពោ​ធ៍​រៀង ត្រូវ​បាន​ផ្ទេរ​ឲ្យ​ទៅ​កាន់​ជា​អភិបាលស្រុក​ពាម​ជរ ។

នៅ​ក្នុង​ពិធី​ប្រកាស​ផ្លាស់​ប្ដូរ​នេះ លោក សួន​ សុ​ម៉ា​លី​ន អភិបាលខេត្ត បាន​ណែនាំ​លោក​អភិបាលស្រុក​ទាំង​២ ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញតួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ស្រុក ​ដែល​ខ្លួន​គ្រប់គ្រង អោយ​កាន់តែ​រីក​ចម្រើន និង​កសាង​សមិទ្ធផល​ថ្មី​ៗ​ អូន​បាន​ច្រើន​ថែម​ទៀត​ ។

លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ ក្នុងស្រុក​ទាំង​ពីរ​នេះ ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​ការងារ​សន្តិសុខ និង សណ្ដាប់ធ្នាប់​សាធារណៈ ពិសេស​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន ដើម្បី​ដាក់​ចេញ​ នូវ​វិធានការ​នានា សំដៅ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា នូវ​រាល់​សកម្មភាព​ប៉ុនប៉ង​បង្ក​ឲ្យ​មាន​ភាព​ចលាចល វឹកវរ អសន្ដិសុខ ក្នុង​សង្គម និង​ជំរុញបំផុស​ចលនា​ឲ្យ​មានការ​ចូលរួម​អនុវត្ត នូវ​គោលនយោបាយ “​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​” ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ​។

​អភិបាលខេត្ត​បាន​សង្កាត់​ធ្ងន់​ថា ការ​ផ្ដល់​សេវា​សាធារណៈ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូល​ដា្ឋ​ន គឺជា​កិច្ចការ​អាទិភាព​ចម្បង ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​ចាំបាច់​ត្រូវ​បន្ត​លើកកម្ពស់​ទាំង​គុណភាព និង​ប្រសិទ្ធភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ