ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​និក​អ៊ុត​សម្លៀក​បំពាក់​ឱ្យ​រាបស្មើ រលោង និង​ចំណេញ​ពេលវេលា

3 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បាន​បង្ហាញ​ថា ការ​អ៊ុតខោអាវ​ឱ្យ​រាបស្មើ និង​ឆាប់រហ័ស ត្រូវ​ចាប់ផ្ដើម​តាំងពី​ការ​រលាស់​សម្លៀក​បំពាក់​ឱ្យ​ខ្លាំង​ៗ​មុន​ពេល​ហាល ដើម្បី​កាត់​បន្ថយ​ស្នាម​ជ្រួញ​តាំងពី​ដំបូង​។ នៅ​ពេល​ចាប់ផ្ដើម​អ៊ុត ការ​បាញ់​ទឹក​ស្ព្រា​យ​ស្រាល​ៗ​លើ​សាច់​ក្រណាត់ ឬ​ការ​ច្រក​ខោអាវ​ដែល​ស្ងួត​ខ្លាំង​ក្នុង​ថង់​ប្លា​ស្ទិ​ក​បិទ​ជិត ១៥…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បាន​បង្ហាញ​ថា ការ​អ៊ុតខោអាវ​ឱ្យ​រាបស្មើ និង​ឆាប់រហ័ស ត្រូវ​ចាប់ផ្ដើម​តាំងពី​ការ​រលាស់​សម្លៀក​បំពាក់​ឱ្យ​ខ្លាំង​ៗ​មុន​ពេល​ហាល ដើម្បី​កាត់​បន្ថយ​ស្នាម​ជ្រួញ​តាំងពី​ដំបូង​។ នៅ​ពេល​ចាប់ផ្ដើម​អ៊ុត ការ​បាញ់​ទឹក​ស្ព្រា​យ​ស្រាល​ៗ​លើ​សាច់​ក្រណាត់ ឬ​ការ​ច្រក​ខោអាវ​ដែល​ស្ងួត​ខ្លាំង​ក្នុង​ថង់​ប្លា​ស្ទិ​ក​បិទ​ជិត ១៥ នាទី នឹង​ជួយ​ឱ្យ​សរសៃ​ក្រណាត់​ទន់​ងាយ​អ៊ុត​រលោង​ភ្លាម​ៗ​។

អ្នក​គួរ​ចាប់ផ្ដើម​អ៊ុតខោអាវ​ដែល​ប្រើ​កម្ដៅ​ទាប​មុនគេ ដូច​ជា​សូត្រ ឬ​នីឡុង រួច​សឹម​បង្កើន​កម្ដៅ​សម្រាប់​ក្រណាត់​កប្បាស និង​ត្រូវ​រុញ​ឆ្នាំងអ៊ុត​ទៅ​តាម​បណ្ដា​យ​សរសៃ​ក្រណាត់​ដើម្បី​ការពារ​ការ​យារ​ខូច​ទ្រង់ទ្រាយ​។ បច្ចេកទេស​ដែល​ល្អ​បំផុត​គឺ​ត្រូវ​អ៊ុត​ផ្នែក​តូច​ៗ​ដូច​ជា ក​អាវ និង​ម្នាស់​ដៃ​មុនគេ រួច​សឹម​បន្ត​មក​ផ្នែក​តួ​អាវ ខណៈ​ការ​រក្សា​បាតឆ្នាំង​អ៊ុត​ឱ្យ​ស្អាត និង​ជម្រះ​កំបោរ​ក្នុង​ធុង​ទឹកជា​ប្រចាំ ក៏​ជា​ចំណុច​សំខាន់​ដែល​ជួយ​ឱ្យ​ការ​អ៊ុត​កាន់តែ​មាន​ប្រសិទ្ធភាព និង​មិន​បន្សល់​ស្នាម​ប្រឡាក់​លើ​សម្លៀក​បំពាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ