ប្រទេសឥណ្ឌា ៖ បណ្ដាភ្នាក់ងារការពារសត្វព្រៃឥណ្ឌា កាលពីថ្ងៃទី១៣ មករា បានធ្វើប្រតិបត្តិការតាមរកដំរីដាច់ហ្វូងមួយក្បាល ដែលហាក់ដូចជាកំពុងចុះប្រេង ដោយបានសម្លាប់មនុស្សយ៉ាងតិច២០នាក់ និង១៥នាក់ទៀតរងរបួស ចាប់តាំងពីដើមខែមករា មក នៅតំបនព្រៃនៃរដ្ឋHARKHAND ភាគខាងកើតឥណ្ឌា ។ នេះបើតាមសេចក្ដីរាយការណ៍របស់បណ្ដាអ្នកភូមិនិងអាជ្ញាធរមូលដ្ឋាន ។
ដំរីឈ្មោលដាច់សង្វែងនោះបានបង្កការភ័យខ្លាចក្នុងស្រុកជនបទWEST SINGHBHUM ដោយសម្លាប់មនុស្ស២០នាក់ ពេលវាចូលអុកឡុកភូមិអស់ពេល៧ថ្ងៃចាប់តាំងពីដើមខែមករាមក ។ អ្នកទទួលខុសត្រូវម្នាក់នៃភ្នាក់ងារការពារព្រៃឈើរបស់រដ្ឋាភិបាលថ្លែងថា យើងប៉ុនប៉ងតាមរកដំរីនោះនិងជួយសង្គ្រោះដំរីដ៏កាចសាហាវនោះដែលសម្លាប់មនុស្សច្រើននាក់ ។
អ្នកទទួលខុសត្រូវរូបនេះ អះអាងពីការសម្លាប់មនុស្សអស់២០នាក់ហើយ។ ដំរីនោះលែងឃើញចាប់តាំងពីថ្ងៃទី៩ មករា មក ។ កុមារនិងមនុស្សចាស់ស្ថិតក្នុងចំណោមអ្នកស្លាប់ព្រមទាំងហ្មដំរីអាជីពម្នាក់ផង ៕
ចែករំលែកព័តមាននេះ