ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធគ្រឿងញៀ.ន​ជាង​៤០​កញ្ចប់ និង​កាំភ្លើ.ង​ចាស់​១​ដើម

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ យុវជន​ជា​មុខសញ្ញា​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​បាន ជាមួយ​វត្ថុ​តាង​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤១​កញ្ចប់​។ ការ​ឃាត់ខ្លួន​យុវជន​ជា​មុខសញ្ញា​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០២​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត កុសុមៈ…

ខេត្តកំពង់ស្ពឺ​៖ យុវជន​ជា​មុខសញ្ញា​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​បាន ជាមួយ​វត្ថុ​តាង​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤១​កញ្ចប់​។

ការ​ឃាត់ខ្លួន​យុវជន​ជា​មុខសញ្ញា​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០២​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត កុសុមៈ គិរី​រម្យ​(​ចំការ​តែ​) ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​មុខសញ្ញា​ខាងលើ គឺ​ដោយ​បានការ​អនុញ្ញាត​ពី​លោក​មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​មានការ​សម្របសម្រួល នីតិវិធី ពី​លោក សាយ វាសនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច សហការ​ជាមួយ​កម្លាំង​មន្ទី​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​ធ្វើកា​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ផល ទ្បុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ថ្មី​  ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​ចំណុច ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត កុសុមៈ គិរី​រម្យ​(​ចំការ​តែ​)​។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ខាងលើ​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖
១/​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ជា​គ្រឿងញៀន ចំនួន​៤១​កញ្ចប់ ធំ​ចំនួន ១​កញ្ចប់ និង​តូច​ចំនួន​៤០​កញ្ចប់
២/​អាវុធ​ចំនួន ១​ដើម (​ចាស់​)
៣/​គ្រាប់​ចំនួន ៤​គ្រាប់
៤/​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​១ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ថែម​ទៀត​ផង ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ជាមួយ​សម្ភារ​និង​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ