ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ បន្តពិភាក្សានៅម៉ាឡេស៊ី ស្តីពីការកសាងទំនុកចិត្ត និងអនុវត្តបទឈប់បា.ញ់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖ នា​ថ្ងៃ​ទី​២២ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖ នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ គឺជា​ថ្ងៃ​ទី​បី នៃ​កិច្ចប្រជុំ​ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​បាន​ចាប់ផ្តើម​ហើយ​នៅ​វេលា​ម៉ោង​០៩:០០​នាទី កាលពី​ព្រឹក​មិ​ញ​នេះ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។

នៅ​ថ្ងៃនេះ​ផង​ដែរ កិច្ចប្រជុំ​បាន​បន្ត​ពិភាក្សា​បន្ថែម​ទៀត លើ​ខ្លឹមសារ​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន ដែល​ជា​ធាតុ​ចូល​ក្នុង​ការ​ជំរុញ​ប្រសិទ្ធភាព ភាព​ជឿជាក់​អំពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ការ​កសាង​ទំនុកចិត្ត​ជាមួយ​គ្នា ។

សូម​គូសបញ្ជាក់​ថា កិច្ចប្រជុំ​ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) នេះ​ធ្វើ​ឡើង ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ ស្អែក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ