ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នឹង​ចាប់ផ្តើម​ពេល​ទឹក​ស្រក ​អាច​ចុងខែ​វិច្ឆិកា ឬ​ដើមខែ​ធ្នូ​ខាង​មុខ​នេះ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នឹង​ចាប់ផ្តើម​ចុងខែ​វិច្ឆិកា ឬ​ដើមខែ​ធ្នូ​ ខាង​មុខ​នេះ ពេល​ទឹក​ស្រក​។ ឯកឧត្តម ផ​ន…

រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នឹង​ចាប់ផ្តើម​ចុងខែ​វិច្ឆិកា ឬ​ដើមខែ​ធ្នូ​ ខាង​មុខ​នេះ ពេល​ទឹក​ស្រក​។

ឯកឧត្តម ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥​ ថា ព្រែក​ជី​ហ្វូ​ណ​ន​តេ​ជោ​នឹង​ចាប់ផ្តើម​ជីក នៅ​ពេល​ទឹក​ស្រក​ខាង​មុខ អាច​ចុងខែ​វិច្ឆិកា ឬ​ដើមខែ​ធ្នូ ឆ្នាំ​២០២៥​ខាង​មុខ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ស្ថិត​ក្នុង​ដំណាក់កាល​វាល់​វែង និង​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​។ ការ​ដោះស្រាយ​ផល​ប៉ះពាល់ ត្រូវធ្វើ​ឡើង​តាម​យន្តការ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ និង​ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​, អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​។

ពេល​នេះ​ ក្រុមការងារ​ដោះស្រាយ​ផល​ប៉ះពាល់​កំពុង​ធ្វើ​សកម្មភាព​នៅ​កំណាត់​ទី​២ (​ក្នុង​ខេត្តកណ្តាល​) ដោយ​បាន​អង្កេត វាស់វែង និង​ចងក្រង​ទិន្នន័យ​ផល​ប៉ះពាល់​លម្អិត​លើ​សំណង់ លំនៅ​ដ្ឋា​ន និង​ដីស្រែ នៅ​ស្រុក​កោះធំ​។ ក្រុមការងារ​បាន​សម្ភាសន៍ និង​ផ្ដិត​មេដៃ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ព្រមទាំង​បាន​រៀបចំ​វេទិកា​ពិភាក្សា និង​ការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។

    បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ​មិន​មានការ​ប្រែប្រួល​ទេ​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​២០២៨​ខាង​មុខ​។ ឯកឧត្តម ផ​ន រឹម ​បាន​ឲ្យ​ដឹង​ថា គម្រោង​ព្រែក​ជី​ហ្វូ​ណ​ន​តេ​ជោ គឺជា​គម្រោង​ប្រ​វ​តិ្ត​សាស្ត្រ​របស់​កម្ពុជា ហើយ​ត្រូវ​បាន​ចាត់ទុកជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្នុង​ការ​កែប្រែ​មុខមាត់​កម្ពុជា ក្នុង​វិស័យ​នាវាចរណ៍ និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក និង​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​ផង​ដែរ​។

    ផ្លូវទឹក​ប្រវត្តិសាស្ត្រ​មួយ​ខ្សែ​នេះ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន​៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ហើយ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​នាវា​ដែល​មាន​ទម្ងន់​ផ្ទុក​រហូត​ដល់ ៣ ០០០ DWT​ទៅ​-​មក និង​ជៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​។ គម្រោង​នេះ​នឹង​បង្កើត​បណ្តាញ​ផ្លូវទឹក​ក្នុងស្រុក​មួយ​ដែល​មាន​ភាព​ប្រទាក់ក្រឡា និង​ត​ភ្ជាប់​បាន​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​ចូលរួម​បំពេញបន្ថែម​ចន្លោះ​ប្រហោង​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក និង​សមុទ្រ​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​បង្កើន​ប្រសិទ្ធភាព កាត់​បន្ថយ​ចម្ងាយ និង​តម្លៃ​ដឹក​ជញ្ជូន ធានា​ភាព​ប្រកួតប្រជែង ធានា​ឯក​រាជ្យ​ភាព និង​សុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​តាម​ប្រព័ន្ធ​ផ្លូវទឹក និង​ត​ភ្ជាប់​ត្រង់​ពី​បណ្តាញ​ទន្លេមេគង្គ​ទៅ​សមុទ្រ​។

    នៅ​ពេល​គម្រោង​នេះ​បញ្ចប់ នឹង​ចូលរួម​លើកកម្ពស់​កា​រត​ភ្ជាប់​បណ្តាញ​ផ្លូវទឹក​ក្នុង​ប្រទេស​ទៅ​សមុទ្រ​ជាតិ​និង​អន្តរជាតិ​, ព​ន្លឿ​ន​ការ​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​, ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​និង​ភាព​ងាយស្រួល រវាង​កម្ពុជា​ទៅ​កាន់​តំបន់​នានា​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ខ្លួន ជា​ពិសេស​ធានា​ចីរភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​។

    គម្រោង​នេះ​ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​រួម​មាន​៖ ការ​ជំរុញ និង​អភិវឌ្ឍន៍ វិស័យ​គ្រប់គ្រង​ធនធានទឹក ប្រព័ន្ធ​ធារាសាស្ត្រ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និង​ការ​វិនិយោគ​សំខាន់​ៗ ហើយ​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ឱ្យ​សម្រេច​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ក្លាយជា​ប្រទេស​មាន​ប្រាក់​ខ្ពស់​នៅ​ឆ្នាំ ២០៥០ តាម​រយៈ​ការ​បង្កើន​ផលិតភាព​កសិកម្ម​សួន​ឧស្សាហកម្ម ទេសចរណ៍ កាត់​បន្ថយ​ថ្លៃដើម​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក បង្កើន​កា​រត​ភ្ជាប់​បណ្តាញ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក និង​ផ្លូវ​សមុទ្រ បង្កើត​ការងារ​ថ្មី​ៗ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​ការ​អភិវឌ្ឍ និង​វិនិយោគ​ពហុ​វិស័យ​សម្រាប់​តំបន់​នានា​តាម​បណ្តោយ​ខ្សែ​ផ្លូវទឹក​មួយ​នេះ​។

    គម្រោង​ដ៏​ធំ​សម្បើម និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នេះ គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​ប្រកប​ដោយ​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​វែង​ឆ្ងាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​។

    គម្រោង​នេះ​បាន​បន្ត​យកចិត្តទុកដាក់ និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ថាមពល ដោយ​
    រាជ​រដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច
    ​ធិ​ប​តី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដើម្បី​បន្សល់​ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ជំនាន់​ក្រោយ​យូរអង្វែង​បន្ត​ទៀត​៕

    អត្ថបទសរសេរ ដោយ

    អត្ថបទសរសេរ ដោយ

    កែសម្រួលដោយ