ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រងការខូចខាតធ្ងន់ធ្ងរ ! ច្រាំងស្ទឹងលើកដែកបាក់ស្រុត៤០ម៉ែត្រ ខូចខាតរោងលោកតា និងកុដិនៅវត្តជ្រោយ

43 វិនាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ច្រាំង​មាត់​ស្ទឹង ស្ថិត​ក្នុង​ឃុំ​លើក​ដែក រង​ការ​បាក់​ស្រុត បណ្តាល​មក​ពី​ទឹកទន្លេ​មេគង្គ និង​ទឹក​ទន្លេបាសាក់ ហូរ​ចូល​តាម​ព្រែក​លើក​ដែក​មក​ប្រសព្វ​ត្រង់​ចំណុច​មុខ​វត្ត​ជ្រោយ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះធំ នា​រសៀល​ថ្ងៃ​ទី​២១…

ខេត្តកណ្តាល ៖ ច្រាំង​មាត់​ស្ទឹង ស្ថិត​ក្នុង​ឃុំ​លើក​ដែក រង​ការ​បាក់​ស្រុត បណ្តាល​មក​ពី​ទឹកទន្លេ​មេគង្គ និង​ទឹក​ទន្លេបាសាក់ ហូរ​ចូល​តាម​ព្រែក​លើក​ដែក​មក​ប្រសព្វ​ត្រង់​ចំណុច​មុខ​វត្ត​ជ្រោយ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះធំ នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥​នេះ ត្រូវ​បាន​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ដឹកនាំ​មន្ទីរ​ជំនាញ មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ដែនដី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត ចុះ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​មាត់​ស្ទឹង​លើក​ដែក ដែល​រង​ការ​បាក់​ច្រាំង នៅ​ចំណុច​វត្ត​ជ្រោយ ភូមិ​អន្លង់​ស្លាត ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ។ នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​ខេត្តកណ្តាល​បាន​ប្រកាស​នា​ថ្ងៃ​ទី​២១ ខែតុលា​នេះ ។

តាម​របាយការណ៍ លោក​អភិបាលស្រុក​កោះធំ បានឱ្យ​ដឹង​ថា ៖ ទីតាំង​ដែល​បាន​បាក់​ស្រុត​នេះ ស្ថិត​នៅ​វត្ត​ជ្រោយ ជាប់មាត់​ស្ទឹង​លើក​ដែក នៅ​ពេល​ដែល​ទឹក​ពី​ទន្លេមេគង្គ និង​ទន្លេបាសាក់​ហូរ​ចូល​តាម​ព្រែក​លើក​ដែក មក​ប្រសព្វ​ត្រង់​ចំណុច​មុខ​វត្ត​ជ្រោយ​នេះ ធ្វើ​ឱ្យ​ចរន្តទឹក​កួច​វិល​បណ្តាល​ឱ្យ​ដី​ច្រាំង​សឹក​រិច​រិល ស្រប​ពេល​លូ​រំដោះ​ទឹកភ្លៀង​ក្នុង​វត្ត​បង្ហូរ​ធ្លាក់​ចំ​ទីតាំង​ដែល​បាន​បាក់​ស្រុត ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​មាន​ជម្រាប​ទឹក​ក្រោម​ដី បណ្តាល​ឱ្យ​មានការ​បាក់​ស្រុត​តែ​ម្តង ។

តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ៖ ហេតុការណ៍​បាក់​ស្រុត​ច្រាំង​នេះ បាន​បណ្តាល​អោយ​ច្រាំង​ស្ទឹង​លើក​ដែក​បាក់​ស្រុត​ប្រវែង​៤០​ម៉ែត្រ និង​បាក់​ចូល​ជម្រៅ​ប្រហែល​២០​ម៉ែត្រ ព្រមទាំង​បង្ក​ការ​ខូចខាត​រោង​លោកតា​ធ្វើ​ពី​បេតុង​១​ខ្នង ទំហំ​៤x៤, របង​គ្រឹះ​១២ ម៉ែត្រ​, សាប​បេតុង ២០x២០​ម៉ែត្រ​, កុដិ​ឈើ​ប្រក់​ក្បឿង ទំហំ ៦x២៤, កញ្ចុះ​បេតុង​ប្រក់​ក្បឿង​ទំហំ ៤x៦, ជណ្ដើ​បេតុង​ចុះ​មាត់​ស្ទឹង​ទំហំ ២x៦, ដើម​រាំងភ្នំ ២​ដើម​, ដើមឈើ​ទាល ៥​ដើម និង​ដើម​ស្វាយ​២​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ