កម្ពុជា-បារាំងត្រៀមដំឡើងកម្រិតទំនាក់ទំនងទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រ»នាពេលឆាប់ៗខាងមុខ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណលោក អេម៉ានូអែល ម៉ាក្រុង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ។…
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណលោក អេម៉ានូអែល ម៉ាក្រុង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ។…
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណលោក អេម៉ានូអែល ម៉ាក្រុង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារនារសៀលនេះថា ៖ សូមអរគុណឯកឧត្តមប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារ ប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេរភាគី រវាងប្រទេសយើងទាំងពីរ ជាពិសេសការរៀបចំតម្លើងកម្រិតនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដល់កម្រិតភាពជាដៃគូរយុទ្ធសាស្ត្រ – Strategic Partnership នៅពេលឆាប់ៗខាងមុខ ។

សម្តេចមហាបវរធិបតី បានបន្តថា ខ្ញុំរង់ចាំស្វាគមន៍ទស្សនកិច្ច ផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់ឯកឧត្តមក្នុងកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយភាសាបារាំង លើកទី២០ (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ៕


ចែករំលែកព័តមាននេះ