ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ឥណ្ឌា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

3 ម៉ោង មុន

ប្រទេសហ្វីលីពីន ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ាន (ASEAN SOM…

ប្រទេសហ្វីលីពីន ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ាន (ASEAN SOM Leader) របស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ឥណ្ឌាលើកទី២៨ ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ។

ជាក់ស្តែងក្រសួងការបរទេស បានប្រកាស នារសៀលថ្ងៃទី៩ ខែមេសានេះថា ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ឥណ្ឌា លើកទី២៨ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ។

ក្រសួងការបរទេស បានបន្តថា កិច្ចប្រជុំខាងលើបានពិនិត្យលើកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងបានពិភាក្សាអំពីទិសដៅអនាគតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលស្ថិតក្រោមផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា (ឆ្នាំ២០២៦-២០៣០) និងសកម្មភាពសំខាន់ៗ ក្រោមឆ្នាំនៃកិច្ចសហប្រតិបត្តិការលម្ហសមុទ្រអាស៊ាន-ឥណ្ឌា​២០២៦។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្ត​ចុងក្រោយ ​នៅ​ក្នុងតំបន់ និងអន្តរជាតិផងដែរ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ