ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ទូក​ជនល្មើ.ស​ឆ.ក់​ក្តៅ​ជា​ច្រើន​គ្រឿង នៅ​ស្រុក​ជន​គី​រី ខេត្តកំពង់ឆ្នាំង​

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កងកម្លាំង​ប្រតិបត្តិការ សឹក​រង​ខេត្តកំពង់ឆ្នាំង ប​ង្រា្ក​ប​បទល្មើស ឆក់​ក្ដៅ បាន​ឃាត់​ទូក​ជា​ច្រើន​គ្រឿង​។ ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ប៊ី…

ខេត្តកំពង់ឆ្នាំង ៖ កងកម្លាំង​ប្រតិបត្តិការ សឹក​រង​ខេត្តកំពង់ឆ្នាំង ប​ង្រា្ក​ប​បទល្មើស ឆក់​ក្ដៅ បាន​ឃាត់​ទូក​ជា​ច្រើន​គ្រឿង​។ ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក ប៊ី រស្មី​ច​ន្នី មេបញ្ជាការ​រង តំបន់សឹករង​កំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ចុះ​ល្បាត នៅ​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៦ ក៏​បាន​ប្រទះ​ឃើញ ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​នៅ​ឡូតិ៍​អភិរក្ស ចំណុច​បឹង​ប្រា ស្ថិត​ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជន​គី​រី ខេត្តកំពង់ឆ្នាំង​។

ប្រភព​ពី​សមត្ថកិច្ច​អោយ​ដឹង​ថា នៅ​ពេល​ដែល​ជនល្មើស បានឃើញ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​គ្នា​រត់ ដោយ​បន្សល់​ទុក​សម្ភារៈ​ដែល​ជា​វត្ថុ​តាង​មួយ​ចំនួន ដូច​ជា ៖ ទូក ចំនួន ០៤ គ្រឿង , ក្បាល​ឆក់ ចំនួន ០៤ គ្រឿង , អា​គុយ ចំនួន ០៣ គ្រឿង ចំណែក​មនុស្ស​រត់​បាត់​។ បច្ចុប្បន្ន វត្ថុ​តាង​បាន​យក​មក​រក្សា​ទុក នៅ​កន្លែង​សមត្ថកិច្ច​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ