សង្គ្រាមអ៊ុយក្រែន ៖ ការជួបគ្នាដែលគ្រោងធ្វើនៅទីក្រុងប៊ូដាប៉េស្តប្រទេសហុងគ្រី រវាងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ និងសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន ត្រូវបានផ្អាកវិញ ។
លោកត្រាំប្រកាសនាពេលថ្មីៗនេះថា លោកនឹងជួបជាមួយលោកពូទីន អំឡុងពេល២
សប្ដាហ៍ខាងមុននេះទៀត ។ ទន្ទឹមនឹងនេះ លោកបានធ្វើការគាបសង្កត់លើអ៊ុយក្រែន ឲ្យព្រមបោះបង់តំបន់ដុនបាស់ភាគខាងកើតប្រទេសទៅឲ្យរុស្ស៊ីជាថ្នូរនឹងសន្តិភាព ។ នេះបើតាមការលាតត្រដាងរបស់អ្នកទទួលខុសត្រូវជាន់ខ្ពស់អ៊ុយក្រែនមួយរូប ។
ពេលសារព័ត៌មានសួរលោកនៅសេតវិមាន លោកត្រាំថ្លែងថា លោកលែងចង់ជួបសមភាគី
រុស្ស៊ីទៀតហើយ ។ ខ្ញុំមិនចង់ខាតពេលតែលោកមិនផ្ដល់ភាពលម្អិតលើហេតុផលនៃការពន្យារពេលនេះ ដែលមិនដឹងដល់ពេលណាដែរឡើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរូប៊ីយ៉ូនិងសមភាគីរុស្ស៊ី លោកស័រហ្គេយឡាវរ៉ូវក៏លុបចោលកិច្ចប្រជុំមួយគ្រោងធ្វើ សម្រាប់រៀបចំការជួបគ្នារវាងលោកត្រាំ និងលោកពូទីននៅក្រុងប៊ូដាប៉េស្តដែរ ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ មុននេះបន្តិច ហាក់ដូចជាវិលទៅរកជំហរដើមរបស់លោកវិញ គឺគាបសង្កត់លើអ៊ុយក្រែនឲ្យបោះបង់ចោលគំនិតវាយដណ្ដើមយកវិញបណ្ដាដែនដីដែលបាត់បង់ ធ្លាក់ក្នុងការកាន់កាប់របស់រុស្ស៊ីជាថ្នូរនឹងការបញ្ចប់សង្គ្រាម។ នេះជាការផ្លាស់ប្ដូរជំហររបស់លោកត្រាំ លើសង្គ្រាមនៅអ៊ុយក្រែន ។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ លោកហាក់សម្ដែងពីការអស់ការអត់ធ្មត់កាន់តែខ្លាំងចំពោះជំហររបស់លោកពូទីន រហូតដល់ត្រៀមជួយអ៊ុយក្រែនឲ្យឈ្នះសង្គ្រាមលើរុស្ស៊ីទៀតផង។
អ៊ុយក្រែនសង្ឃឹមថាលោកត្រាំអាចផ្ដល់ដល់ខ្លួននូវមីស៊ីលTOMAHAWK តែបែរមិនធានាផ្ដល់មីស៊ីលនោះវិញ ក្រោយជួបជាមួយប្រធានាធិបតីអ៊ុយក្រែននៅសេតវិមានកាលពីថ្ងៃទី១៧ តុលា ៕
ចែករំលែកព័តមាននេះ