ប្រទេសថៃ ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត្រា ប្រកាសនាថ្ងៃទី២២ តុលាពីការលាលែងចេញពីតំណែងប្រធានគណបក្សភឿថៃ ជាសេចក្ដីសម្រេចមួយបន្ទាប់ពីតុលាការធម្មនុញ្ញថៃដកតំណែងនាយករដ្ឋមន្ត្រីពីលោកស្រីមក។
ក្នុងសេចក្ដីប្រកាសមួយលោកស្រីផែថងថានលើកពីបំណងរបស់ខ្លួន ធ្វើការកែទម្រង់ពេញលេញគណបក្ស មុនការបោះឆ្នោតនាពេលខាងមុខ។ លោកស្រីថ្លែងថាខ្ញុំមានជំនឿជាក់ថា ការកែទម្រង់នោះចាប់ផ្ដើមក្នុងពេលដ៏ឆាប់។
ហេតុនេះហើយបានជាខ្ញុំជ្រើសរើសយកការលាលែងចេញពីប្រធានគណបក្ស ដើម្បីអាចឲ្យគណបក្សក្លាយជាគណបក្សខ្លាំងនិងពេញលេញ។ លោកស្រីថាលោកស្រីនឹងនៅតែជាសមាជិកគណបក្សនេះនិងជាប្រមុខនៃគ្រួសារភឿថៃ ដោយសន្យារួមចំណែក ក្នុងការកសាងសករាជថ្មីមួយ សម្រាប់គណបក្សដែលឈរយ៉ាងម៉ឺងម៉ាត់នៅក្បែរប្រជាជន ហើយធ្វើការមិនបន្ធូរដៃសម្រាប់ប្រទេស៕

ចែករំលែកព័តមាននេះ