ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ស.ម្លា.ប់​មនុស្សជំនិតម្នាក់របស់​​លោកត្រាំ​ចោទ​​​​ក្រុមឆ្វេងនិ​យម​​ជ្រុល

1 នាទី មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​សុន្ទរកថា​របស់​ក្រុម​ធ្វេ​ង​និយម​រ៉ា​ឌី​កាល់​ថា រួមចំណែក​ដល់​ការ​បាញ់​សម្លាប់​មនុស្ស​ជំនិត​លោក​ម្នាក់​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​។ លោក​CHARLIE KIRK​ជា​អ្នក​អភិរក្សនិយម​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​យុវវ័យ និង​ជាទី​ប្រឹក្សា​មួយ​រូប ក្នុង​ចំណោម​ទីប្រឹក្សា​របស់​លោក​ត្រាំ ជា​អ្នក​ជ្រោង​ទង់​យុវជន​ស្និទ្ធ​លោក​ត្រាំ ត្រូវ​បាញ់​សម្លាប់​ក្នុង​អង្គ​មី​ទ្ទីង​ជា​សាធារណៈ​មួយ​ក្នុង​សាកលវិទ្យាល័យ​រដ្ឋ​អ៊ូ​តា​ហ៍​ភាគ​ខាងលិច​អា​មេ​រិ​ក​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​សុន្ទរកថា​របស់​ក្រុម​ធ្វេ​ង​និយម​រ៉ា​ឌី​កាល់​ថា រួមចំណែក​ដល់​ការ​បាញ់​សម្លាប់​មនុស្ស​ជំនិត​លោក​ម្នាក់​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​។

លោក​CHARLIE KIRK​ជា​អ្នក​អភិរក្សនិយម​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​យុវវ័យ និង​ជាទី​ប្រឹក្សា​មួយ​រូប ក្នុង​ចំណោម​ទីប្រឹក្សា​របស់​លោក​ត្រាំ ជា​អ្នក​ជ្រោង​ទង់​យុវជន​ស្និទ្ធ​លោក​ត្រាំ ត្រូវ​បាញ់​សម្លាប់​ក្នុង​អង្គ​មី​ទ្ទីង​ជា​សាធារណៈ​មួយ​ក្នុង​សាកលវិទ្យាល័យ​រដ្ឋ​អ៊ូ​តា​ហ៍​ភាគ​ខាងលិច​អា​មេ​រិ​ក​។ លោក​ត្រាំ​ក្រោយ​ការ​បាញ់​សម្លាប់​លោក​CHARLIE KIRK​បាន​ចាត់​ទុក​លោក​ថា ជា​ទុក្ករបុគ្គល​នៃ​ការ​ពិត​និង​សេរីភាព​។ ក្រោយ​បាញ់​សម្លាប់​មនុស្ស​ជំនិត​នោះ​របស់​ប្រធានាធិបតី​រួច​ហើយ ខ្មាន់កាំភ្លើង​កំពុង​រត់គេច​ខ្លួន និង​កំពុង​ត្រូវ​តាម​រក​យ៉ាង​សកម្ម​។ សម្រាប់​ពេល​នេះ​មូលហេតុ​នៃ​ការ​ធ្វើឃាត​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។

ក្នុង​វី​ដេ​អូ​មួយ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​ត្រាំ​ចោទប្រកាន់​ថា ចាប់​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​ក្រុម​ធ្ចេ​ង​និយម​រ៉ា​ឌី​កាល់ តែង​ប្រៀបប្រដូច​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ខ្លាំង​ៗ​ដូច​ជា​លោក CHARLIE​ទៅ​នឹង​ពួក​ណា​ហ្សុ​ី ពួក​ឧក្រិដ្ឋជន​អាក្រក់​ៗ​និង​ពួក​ឃាតករ​ដែល​សម្លាប់​មនុស្ស​ច្រើន​នៃ​ពិភពលោក​។ វោហា​សាស្ត្រ​បែប​នេះ​ពិតជា​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​ដល់​ភេរវកម្ម ដែល​យើង​ជួប​ប្រទះ​នា​ពេល​នេះ​ក្នុង​ប្រទេស​យើង​។ វោហា​សាស្ត្រ​ទាំងនោះ​ត្រ​វ​បញ្ឈប់​ជា​បន្ទាន់​។ លោក​បន្ត​ថា រដ្ឋបាល​របស់​យើង​នឹង​តាម​រក​ពួក​អ្នក​ដែល​រួមចំណែក​ក្នុង​អំពើ​សាហាវ​នោះ និង​អំពើ​ហិង្សា​នយោបាយ​ដទៃ​ៗ​ទៀត ក្នុង​នោះ​មាន​បណ្ដា​អង្គការ​ដែល​ជួយ​ខាង​លុយកាក់ និង​ជួយ​ទ្រទ្រង់​ពួក​គេ​ផង​។

ប្រមុខ​ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក​FBI មុន​នេះ​លើក​ឡើង​ពី​ការ​ចាប់ខ្លួន​មនុស្ស​ម្នាក់​ដែល​ក្រោយមក​ត្រូវ​បាន​ដោះ​លែង​វិញ​។ ការ​ស្លាប់​របស់​លោក​CHARLIE KIRK​ត្រូវ​បាន​ប្រកាស​ដោយ​លោក​ដូ​ណា​ល់​ត្រាំ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​បុរស​វ័យ​៣១​ឆ្នាំ​រូប​នោះ​រង​ការ​បាញ់ប្រហារ​។ ឆាក​នៃសោក​នាដ​កម្ម​នោះ​ត្រូវ​បាន​ត្រូវ​ថត​បាន ជា​វី​ដេ​អូ​ដែល​ផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម​។ លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង ជា​ការ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​CHARLIE KIRK៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ