ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ ត្រៀម​រថយន្តក្រុង​ជិត​៦០០​គ្រឿង​សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​រយៈ​ពេល​៦​ថ្ងៃ ដោយ​ឥត​គិតថ្លៃ

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​០៩…

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ចំនួន ៥៩៧​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ ដោយ​មិន​បង់ប្រាក់ រយៈពេល ០៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ ដល់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក កំណើត​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដោយ​ក្នុង​នោះ​រួម​មាន​៖

១-​រថយន្តក្រុង​ចំនួន ១០០​គ្រឿង​៖ ប្រើប្រាស់​សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ​ក្នុង​រាជធានី ភ្នំពេញ និង​សេវា​រថយន្តក្រុង​សាធារណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (AIRPORT EXPRESS BUS)​។

២-​រថយន្តក្រុង​ចំនួន ៤៩៧​គ្រឿង ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ពី​រាជធានី​ភ្នំពេញ​ទៅ​លេង​ស្រុក កំណើត និង​ការ​វិល​ត្រលប់​មក​វិញ ដោយ​មាន​បែងចែក​ជា​ខ្សែ​រត់​ធំ​ៗ​ចំនួន ៧​គោលដៅ ព្រមទាំង​បាន រៀបចំ​ទឹក​ពិសា​បរិសុទ្ធ​ដោយ​ឥត​គិតថ្លៃ នៅ​ក្នុង​រថយន្តក្រុង​នីមួយ​ៗ តាម​គោលដៅ​ចេញដំណើរ​ផង​ដែរ ដែល​មាន​គោលដៅ ទីតាំង និង​ពេលវេលា​ចេញដំណើរ​លម្អិត ដូច​ខាងក្រោម​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ