ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​យក​កូន​ទៅ​ងូតទឹក គួរតែ​កុំ​ធ្វើ​រឿង​នេះ​ឱ្យ​​សោះ

2 ម៉ោង មុន

មុន​ពេល​ដែល​អ្នក​ងូតទឹក អ្នក​មិន​គួរ​ធ្វើ​រឿង​ទាំងឡាយ​ខាងក្រោម​នេះ​ឡើយ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​មិន​គួរ​ប្រើ​សាប៊ូ​ច្រើន​ពេក​ឡើយ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​។ ដូចនេះ ស្បែក​អ្នក​នឹង​ងាយ​ប្រតិកម្ម និង​ស្ងួត​ខ្លាំង​។ អ្នក​មិន​គួរ​ងូតទឹក​មុន​ចូល​គេង​នោះ​ទេ…

មុន​ពេល​ដែល​អ្នក​ងូតទឹក អ្នក​មិន​គួរ​ធ្វើ​រឿង​ទាំងឡាយ​ខាងក្រោម​នេះ​ឡើយ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​មិន​គួរ​ប្រើ​សាប៊ូ​ច្រើន​ពេក​ឡើយ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​។ ដូចនេះ ស្បែក​អ្នក​នឹង​ងាយ​ប្រតិកម្ម និង​ស្ងួត​ខ្លាំង​។

អ្នក​មិន​គួរ​ងូតទឹក​មុន​ចូល​គេង​នោះ​ទេ មាន​ន័យ​ថា​អ្នក​មិន​គួរ​ងូតទឹក​ភ្លាម ហើយ​ចូល​គេង​ភ្លាម​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​លក់​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​គួរតែ​ងូត​មុន​ចូល​គេង​ចំនួន​២​ម៉ោង ទើប​មិន​ប៉ះពាល់​ដល់​សុខភាព និង​ដំណេក​របស់​អ្នក​។

អ្នក​មិន​គួរ​ងូតទឹក​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ធ្លាក់​ចុះ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​កើត​មាន​អាកា​រៈ​វិលមុខ​បាន​។ ដូចនេះ អ្នក​គួរតែ​ងូត​ក្រោយ​ពិសារ​អាហារ​ពេល​ព្រឹក​ហើយ​ចំនួន​កន្លះ​ម៉ោង ទើប​សុខភាព​របស់​អ្នក​មិន​ជួបនឹង​បញ្ហា​។

ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​ឆ្អែត​ហើយ​ភ្លាម អ្នក​មិន​គួរ​ទៅ​ងូតទឹក​ភ្លាម​នោះ​ទេ ព្រោះ​វា​អាច​រារាំង​មិន​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​បាន​ល្អ​ឡើយ​។

អ្នក​មិន​គួរ​ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​ដុស​ខ្លួន​នោះ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នកជា​ខ្លាំង​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ងូតទឹក ដោយ​មិន​គួរ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ខូច​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ