ប្រទេសនេប៉ាល់ ៖ កងទ័ពនេប៉ាល់ កាលពីថ្ងៃទី១០ កញ្ញា បានដាក់ពង្រាយត និងត្រួតត្រាតាមដង វិថីនានានៃក្រុងកដ្ឋមណ្ឌូ បន្ទាប់ពីការបះបោរដ៏សាហាវដែលបង្ខំឲ្យនាយករដ្ឋមន្ត្រីលោកខាដហ្គាប្រាសាដសាម៉ាអូលី លាលែងចេញពីតំណែង។ ភាពចលាចលចាប់ផ្ដើម កាលពីថ្ងៃទី៨ កញ្ញា ពេលដែលប៉ូលិសបង្ក្រាបដ៏សាហាវ ពួកបាតុករដែលបរិហារការសម្រេចរបស់រដ្ឋាភិបាលប្លុកបណ្ដាញសង្គម និងអំពើពុករលួយរបស់មន្ត្រីធំៗ ។ ការបង្ក្រាបនោះ បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១៩នាក់ និងច្រើនរយនាក់រងរបួស។
សភាពការណ៍នយោបាយនៅនេប៉ាល់មកដល់ថ្ងៃទី១០ កញ្ញា នៅតែមិនច្បាស់លាស់ ពេលរង់ចាំមើលនាយករដ្ឋមន្ត្រីថ្មីដែលជំនួសនាយករដ្ឋមន្ត្រីដែលលាលែង ។ ក្រោយបាតុកម្មដែលមានការដុតកម្ទេច តាមវិថីទាំងឡាយនៃរដ្ឋធានី រាយប៉ាយដោយខ្មោចរថយន្តដែលគេដុត និងបារ៉ាស់នានា។ ផ្សែងនៅបន្តហុយចេញពីបណ្ដាអគារដែលត្រូវដុត ហើយហាងនានាក្នុងរដ្ឋធានី ត្រូវពួកបាតុករប្រមូលយកទំនិញនិងបំផ្លាញ ។ អ្នកទោសជាង១៣.៥០០នាក់បាទម្លាយរត់ចេញពីបណ្ដាពន្ធនាគារនេប៉ាល់ ពេលកើតមានការបះបោរប្រឆាំងរដ្ឋាភិបាល។ អ្នកនាំពាក្យប៉ូលិសនេប៉ាល់អះអាងថាប៉ូលិស៣នាក់បានត្រូវស្លាប់ហើយអ្នកទោសជាង១៣.៥០០នាក់រួចចេញពីបណ្ដាពន្ទនាគាររបស់ប្រទេស។
ដោយត្រូវគោរពបម្រាមគោចរណ៍ម៉ឺងម៉ាត់ រហូតដល់មានបទបញ្ជាជាថ្មី ក្នុងរដ្ឋធានីត្រូវបិទទាំងសាលារៀន និងហាងទំនិញ ព្រមទាំងសហគ្រាស ដោយគេឃើញតែប្រជាជនក្នុងចំនួនតិចតួចទេដែលសុំទាហាន ធ្វើដំណើរទៅផ្ទះវិញដោយឆាប់។ កងទាហានក្នុងចំនួនច្រើនអមដោយរថពាសដែកនិងរថក្រោះ បានបោះទីតាំងក្នុងសង្កាត់ជាច្រើននៃរដ្ឋធានីកដ្ឋមណ្ឌូលើកលែងតែរថយន្តសង្គ្រោះដែលទទួលការអនុញ្ញាតឲ្យបើក ។ កងទាហាន និងប៉ូលិសចាប់ផ្ដើមសម្អាតបំណែកនានាចេញពីតាមដងវិថី ហើយកងទ័ពអះអាងពីការចាប់ខ្លួនមនុស្ស២៧នាក់ក្នុងរដ្ឋឋធានីនិងចាប់រឹបអូសយកបានកាំភ្លើង២៣ដើម។
ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយ កាលពីថ្ងៃទី១០កញ្ញា សេនាធិការដ្ឋានកងទ័ពនេប៉ាល់ រំឭកថាកងទ័ពនឹងបង្ក្រាបបាតុកម្ម អំពើបំផ្លិចបំផ្លាញ ការប្លន់ ការដើរដុតបំផ្លាញនិងការវាយប្រហារមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិ។ ពេលនេះ ជាពេលធ្វើការខិតខំប្រឹងប្រែងដើម្បីសម្រាលសភាពការណ៍តាមរយៈការចរចានិងការសម្របសម្រួល ។ នាយសេនាធិការកងទ័ពនេប៉ាល់ ឧត្ដមសេនីយអាសុករ៉ាសស៊ីដែលបានជួបពិភាក្សាជាមួយឥស្សរជនផ្សេងៗ រួមទាំងជាមួយបណ្ដាតំណាងបាតុករ ដែល បង្ខំឲ្យនាយករដ្ឋមន្ត្រីលាលែង ។ ប្រមុខយោធាក៏ពិភាក្សាដែរជាមួយបណ្ដាគណបក្សនយោបាយ និងជួបជាមួយតំណាងបាតុករ ដែលប្រមូលផ្ដុំគ្នាធ្វើសកម្មភាព ក្រោមទង់នៃទំនាន់ដែលពួកគេដាក់ឈ្មោះថាជំនាន់GEN Z ៕
Jomsom Nepal-may 2018: Group of young nepalese soldiers in camouflage uniforms of the Nepal army in training near military base to defend the country, editorial.
ចែករំលែកព័តមាននេះ