ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​មើល​ការ​រុះរើ​សំយាបផ្ទះ​ដោយ​ស្ម័គ្រចិត្តនៅ​តាម​ផ្លូវ​បេតុង​ និង​កា.ប់​ឆ្ការព្រៃ​រក​មើល​មាត់​លូ​​ពិនិត្យ​ស្ថានភាព​ប្រឡាយ​មេ នៅ​ភូមិ​ចាក់​ជ្រូក

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ត្រួតពិនិត្យ​មើល​ការ​រុះរើ​សំយាបផ្ទះ​ដោយ​ស្ម័គ្រចិត្ត និង​កាប់​ឆ្ការព្រៃ រក​មើល​មាត់​លូ និង​ពិនិត្យ​ស្ថានភាព​ប្រឡាយ​មេ…

រាជធានី​ភ្នំពេញ ៖ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ត្រួតពិនិត្យ​មើល​ការ​រុះរើ​សំយាបផ្ទះ​ដោយ​ស្ម័គ្រចិត្ត និង​កាប់​ឆ្ការព្រៃ រក​មើល​មាត់​លូ និង​ពិនិត្យ​ស្ថានភាព​ប្រឡាយ​មេ នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ។

ជាក់ស្តែង រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រកាស​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ ថា ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​វេលា​ម៉ោង​៨:០០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ

១.​ចុះ​ពិនិត្យ​មើល​ការ​រុះរើ​សំយាបផ្ទះ​ដោយ​ស្ម័គ្រចិត្ត នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ចាក់​ជ្រូក ។
២.​កាប់​ឆ្ការព្រៃ​រក​មើល​មាត់​លូ​នឹង​ពិនិត្យ​ស្ថានភាព​ប្រឡាយ​មេ នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ។

ទន្ទឹម​នោះ​ដែរ កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ ប្រឡាយ​មេ ០១​ខ្សែ ស្ថិត​នៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ​ទី​២ ដើម្បី​រំដោះ​ទឹក​ចេញពី​ភូមិ ដែល​មានទឹក​ដក់​នៅ​លើ​ផ្លូវ​បង្ក​រការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ